ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការទាំងមូល នឹងផ្តល់ការធានា ផ្នែកប្រព័ន្ធរបបកាន់តែរឹងមាំ ដល់ការធ្វើទំនើបកម្ម តាមបែបផែនចិន

“ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនីស្តចិន បានសាមគ្គីនិងដឹកនាំប្រជាជន គ្រប់ជនជាតិនៅទូទាំងប្រទេសចិន ធ្វើការតស៊ូព្យាយាមឥតឈប់ឈរ បានបង្កើតអច្ឆរិយពីរ ពោលគឺសេដ្ឋកិច្ចទទួល បានការអភិវឌ្ឍន៍ យ៉ាងឆាប់ រហ័សនិងសង្គមមានស្ថិរភាព រយៈពេលយូរ ។ល។” ក្នុងពិធីបដិសណ្ឋារកិច្ច អបអរសាទរខួបទី៧៥នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានពិពណ៌នា ដំណើរដ៏អស្ចារ្យ របស់សាធារណរដ្ឋប្រជាមានិតចិន ដូចខាងលើនេះ ។

ពីទស្សនៈអភិបាលកិច្ច ដែលតម្កល់ទុកប្រជាជន ជាអាទិភាព ដល់ការរៀបចំចាត់ចែងជាប្រព័ន្ធ របបដ៏សំខាន់ អំពីប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការទាំងមូល មជ្ឈដ្ឋានខាងក្រៅ បានយល់ឃើញឡូហ្ស៊ីក ដ៏ជ្រាលជ្រៅ នៃការអភិវឌ្ឍនិង ការរីកចម្រើនរបស់ចិន ។
“អំណាចទាំងអស់ នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារបស់ប្រជាជន ។”

នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ ដែលត្រូវដាក់បញ្ចូល ក្នុងរដ្ឋធម្មនុញ្ញរបស់ចិន ។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន បង្កើតឡើង ឆ្លងតាមរយៈការរៀបចំចាត់ចែង ខាងនយោបាយ ដ៏សំខាន់មួយចំនួន ដូចជា ការបង្កើតរបបសភា តំណាងប្រជាជន របបពហុបក្សធ្វើ កិច្ចសហប្រតិបតិ្តការ និងប្រឹក្សានយោបាយជាមួយគ្នា ដើម្បីធានា “អំណាចទាំងអស់ នៃប្រទេសជាតិ គឺជារបស់ប្រជាជន ” ។ អ្នកបង្កើតប្រទេសចិនថ្មី ប្រែក្លាយគោលបំណង នៃប្រជាជនដែលចង់ធ្វើជាម្ចាស់ របស់ប្រទេសជាតិ ទៅជាការពិតជាក់ស្តែង ។

ឆ្លងកាត់ការអភិវឌ្ឍអស់រយៈពេល៧៥ឆ្នាំ ប្រជាធិបតេយ្យបែបចិន ត្រូវបានបង្ហាញក្នុងការតាក់តែងគោល ណែនាំផ្នែកនយោបាយដ៏សំខាន់របស់ប្រទេសជាតិផង ហើយក៏ត្រូវបង្ហាញយ៉ាងលម្អិត ក្នុងការហូបចុកនិងសម្លៀកបំពាក់ របស់ប្រជាជនផងដែរ ។ ជាពិសេសគឺចាប់ពីសមាជបក្ស កុម្មុយនីស្តចិនលើកទី១៨មក បក្សកាន់អំណាចរបស់ចិន បានធ្វើឱ្យស៊ីជម្រៅ នូវការយល់ដឹងចំពោះក្រឹត្យក្រមអភិវឌ្ឍន៍ នៃនយោបាយប្រជាធិបតេយ្យ ហើយបានលើកឡើង ទស្សនៈស្តីពី “ ប្រជាធិបតេយ្យ របស់ប្រជាជនក្នុងដំណើរការទាំងមូល” ដែលទទួលបានការ យកចិត្តទុកដាក់ខ្ពស់ ពីមជ្ឈដ្ឋានខាងក្រៅ ។ ខុសគ្នានឹងរបបប្រជាធិបតេយ្យ នៃប្រទេសប៉ែកខាងលិច ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល របស់ប្រទេសចិន សម្រេចបាននូវឯកភាពគ្នា នៃប្រជាធិបតេយ្យក្នុងដំណើរ ការនិងប្រជាធិបតេយ្យ ក្នុងសមិទ្ធផល ប្រជាធិបតេយ្យក្នុងរបៀបវារៈ និងប្រជាធិបតេយ្យ ក្នុងភាពជាក់ស្តែង ប្រជាធិបតេយ្យដោយផ្ទាល់ និងប្រជាធិបតេយ្យដោយប្រយោល ប្រជាធិបតេយ្យរបស់ប្រជាជននិងឆន្ទៈរបស់ប្រទេសជាតិ ដែលជាប្រជាធិបតេយ្យ ប្រកបដោយគ្រប់ជ្រុងជ្រោយ ក្នុងខ្សែសង្វាក់ទាំងមូល និងគ្របដណ្តប់ទាំងមូល ហើយក៏ជាប្រជាធិបតេយ្យសង្គម និយមទូលំទូលាយបំផុត ប្រាកដប្រជាបំផុត និងមានប្រសិទ្ធភាពបំផុត ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងនិម្មាបនកម្មពិភពលោក មានភាព បម្រែបម្រួលយ៉ាងជ្រាលជ្រៅ ប្រទេសប៉ែកខាងលិចមួយ ចំនួនបានបាត់បង់របៀបរៀបរយ ក្នុងអភិបាលកិច្ច និងកើតមានភាពវឹកវរខាង ប្រជាធិបតេយ្យ ។ ប៉ុន្តែពួកគេប៉ុនប៉ងផ្តាច់មុខ សិទ្ធិនិយមន័យចំពោះនយោបាយប្រជាធិបតេយ្យ ដែលចាត់ទុក “ប្រជាធិបតេយ្យ” ជាឧបករណ៍រក្សាអនុត្តរភាព និងផលប្រយោជន៍ផ្ទាល់ខ្លួន ជំរុញដោយបង្ខំនូវអ្វីដែលហៅថា “ការកែច្នៃប្រជាធិបតេយ្យ” ដែលនាំមកនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់នយោបាយ ប្រជាធិបតេយ្យពិភពលោក ។

ក្នុងបរិបទបែបនេះ ប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន ធ្វើឱ្យពិភពលោកមាន ការគិតពិចារណាកាន់តែស៊ីជ្រៅ ។ មនុស្សកាន់តែច្រើនឡើងៗ បានឃើញច្បាស់ថា ប្រជាធិបតេយ្យមិន មែនមានតែរូបមន្ត របស់ប្រទេស ប៉ែកខាងលិចតែមួយគត់ទេ ប្រជាធិបតេយ្យជាសិទ្ធិ របស់ប្រជាជន នៃបណ្តាប្រទេសនានា តែមិនមែនជា កម្មសិទ្ធិផ្តាច់មុខ របស់ប្រទេសមួយចំនួនតូចទេ ។ តើប្រទេសមួយមាន ប្រជាធិបតេយ្យឬអត់ គឺត្រូវវិនិច្ឆ័យដោយប្រជាជន នៃប្រទេសនេះ ។ ក្នុងរយៈពេល៧៥ឆ្នាំ កន្លងទៅនេះ បក្សកាន់អំណាច របស់ប្រទេសចិន បានស្វែងរកនិងត្រួសត្រាយផ្លូវ អភិវឌ្ឍន៍ប្រជាធិបតេយ្យ បែបចិន ដែលសមស្របនឹង សភាព ការណ៍ជាតិរបស់ចិន ប្រជាជនចិន ចំនួនជាង១ពាន់៤ រយលាននាក់ បានធ្វើជាម្ចាស់ផ្ទះយ៉ាងពិតប្រាកដ ។ ប្រការនេះ ធ្វើឱ្យប្រទេសកំពុង អភិវឌ្ឍន៍បង្កើនជំនឿចិត្តយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍប្រជាធិបតេយ្យ ហើយក៏បានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍ អរិយធម៌ នយោបាយ របស់មនុស្សជាតិ ផងដែរ ។

ជំហាននៃការអភិវឌ្ឍ សង្គមរបស់មនុស្សជាតិ មិនដែលឈប់ទេ ការស្វែងរក ចំពោះប្រជាធិបតេយ្យក៏ដូចអ៊ីចឹងដែរ ។ ប្រទេសចិននឹងធ្វើឱ្យ ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូលមានសុក្រឹតភាព ជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យប្រជាជនគ្រប់រូបអាចទទួលបានសិទ្ធិ និងសេរីភាពកាន់តែទូលំទូលាយ ក៏ដូចជាផ្តល់ការធានាផ្នែកប្រព័ន្ធ របបកាន់តែរឹងមាំដល់ការ ធ្វើទំនើបកម្ម តាមបែបផែនចិន ៕

To Top