ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពល បានអះអាងថា សកម្មភាពរ៉ែ អនាធិបតេយ្យ ត្រូវបានលុបបំបាត់ ជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ។
ក្រសួងរ៉ែនិងថាមពល ជំរុញឱ្យមានការធ្វេីអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវ ផលប្រយោជន៍ជាតិ ជាច្រេីនមានជាអាទិ៍ ការបង្កេីតឱ្យមានឱកាសការងារ នៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែក ដល់ការបង្កេីតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែក អភិវឌ្ឍសហគមមូលដ្ឋានតាមរយៈ ការធ្វេីអាជីវកម្មរ៉ែ ប្រកបដោយចីរភាព។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វេីអាជីវកម្មរ៉ែអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ។
ក្រសួងក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមការអនុវត្តច្បាប់ និងទប់ស្កាត់បទល្មើសទាំងនេះ ដោយធ្វេីការជូ នដំណឹងអំពីសកម្មភាពរ៉ែ អនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពល តាមរយៈលេខទូរសព្ទ ០៩៥ ៧២៧ ៧២៧។