ព័ត៌មានអន្តរជាតិ

ធនាគារកូរ៉េ ចាប់ផ្តើម អនុវត្ដការផ្ដល់កម្ចី ជាប្រាក់ដុល្លារ ដើម្បីធ្វើឲ្យទីផ្សាររូបិយប័ណ្ណ មានស្ថេរភាព

សេអ៊ូល៖ ធនាគារកូរ៉េ នឹងបញ្ចូលទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារអាមេរិក ទៅក្នុងធនាគារ នៅថ្ងៃអង្គារនេះ ក្នុងការផ្តល់ប្រាក់កម្ចីជាប្រាក់ដុល្លារ ជុំដំបូងរបស់ខ្លួន ដោយប្រើខ្សែប្តូររូបិយប័ណ្ណជាមួយធនាគារ សហព័ន្ធសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឱ្យ ទីផ្សាររូបិយប័ណ្ណមានស្ថេរភាព។

ធនាគារកណ្តាលកូរ៉េ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដេញថ្លៃតាមអ៊ិនធឺណិត រយៈពេល ៣០ នាទីចាប់ផ្តើមនៅម៉ោង ១០ ព្រឹកហើយអ្នកផ្តល់ប្រាក់កម្ចី នឹងត្រូវបានអនុញ្ញាត ឱ្យដាក់ពាក្យស្នើសុំបំណុល រយៈពេល ៧ ថ្ងៃចំនួន ២ ពាន់លានដុល្លារ និង ១០ ពាន់លានដុល្លារក្នុងប្រាក់កម្ចី ៨៤ ថ្ងៃ។

អត្រាការដេញថ្លៃអប្បបរមា ចាប់ផ្តើមពី ០,៣២២ ភាគរយក្នុងមួយឆ្នាំ សម្រាប់បំណុលរយៈពេល ៧ ថ្ងៃនិង ០,៣២១០ ភាគរយសម្រាប់ប្រាក់កម្ចី ដែលមានរយៈពេលយូរជាងនេះ។ អ្នកដេញថ្លៃ ដែលទទួលបានជោគជ័យ នឹងទទួលបានប្រាក់ដុល្លារ នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top