កំពង់ធំ ៖ លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានអោយដឹងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះថា មន្ត្រីជំនាញបរិស្ថានបានឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីនៅវេលាម៉ោង ២១:២០ នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ។
លោកប្រធានមន្ទីរបរិស្ថាន បានបន្តថា ប្រតិបត្តិការបង្ក្រាបនេះគឺ មន្ទីរជំនាញស្នាក់ការ អូរតាឈឹម ដែលដឹកនាំដោយ លោក ចាប់ ចៀន ប្រធានស្នាក់ បានសហការ ជាមួយនឹងលោក ជន ជិន ប្រធានស្នាក់ការដីក្រហម និងសហការី បានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ កំពុងធ្វើសកម្មភាពកាប់ រានទន្ទ្រានដីព្រៃឈើ យកធ្វើជាកម្មសិទ្ធិ នៅតំបន់កែងតាឈឹម ត្រង់ចំណុច UTM: 571793-1412672 ។
ជនសង្ស័យទី១ ឈ្មោះគង់ ចាន់សាក់ ភេទប្រុស អាយុ ៥១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិប្របោសរលួយ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងជនសង្ស័យទី២ ឈ្មោះអ៊ុន ឈៀង ភេទប្រុស អាយុ៤៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងកកោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំង់ធំ និងដកហូតបានម៉ាស៊ីនរណាយន្ដចំនួន ០១ គ្រឿង(ធន់តូច) ។
ចំពោះជនសង្ស័យទាំងខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅស្នាក់ការអូរតាឈឹម និងបាននាំខ្លួនមកកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីចង់ក្រងសំណុំរឿង អនុវត្តន៍តាមនីតិវិធីច្បាប់ ៕
ដោយសំនៀង