ព័ត៌មានអន្តរជាតិ

លោក Zelensky លប់ចោលជំនួប ពិភាក្សាដើម្បីសន្តិភាព នៅខែវិច្ឆិកាខាងមុខនេះ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជំនួយការជាន់ខ្ពស់ម្នាក់ របស់លោកប្រធានាធិបតី អ៊ុយក្រែនVladimir Zelensky បាននិយាយថា អ៊ុយក្រែន លែងមានគម្រោង រៀបចំ ជំនួបដើម្បីសន្តិភាព លើកទី២ ស្តីពីការបញ្ចប់អរិភាព ជាមួយរុស្ស៊ីទៀត ហើយដែល កិច្ច​ប្រជុំ​នេះនឹងត្រូវ​គ្រោង ​ធ្វើឡើង​នៅ​ខែ​វិច្ឆិកា។

លោកZelensky បានរៀបចំកិច្ចប្រជុំកំពូល ដើម្បីស្វែងរកសន្តិភាព ដែលមានមហិច្ឆតាមួយ នៅក្នុងខែមិថុនា នៅឯរមណីយដ្ឋានស្វីស Luzerne ជាកន្លែងដែលគាត់បានស្វែង រកការគាំទ្រ ទៅលើរូបមន្តសន្តិភាពរបស់គាត់ ។ វាគឺជាបញ្ជីនៃការចង់បាន១០ចំណុចដែលទីក្រុងម៉ូស្គូ បានច្រានចោលថាជា ការយល់ច្រឡំហើយ ព្រឹត្តិការណ៍​ដែល​រុស្ស៊ី​មិន​ត្រូវ​បាន​អញ្ជើញ​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​បរាជ័យដ៏ធំមួយរបស់អ៊ុយក្រែន។

ដោយឡែកអ៊ុយក្រែន នឹងត្រូវរៀបចំកិច្ច​ប្រជុំ​កំពូល​ សន្តិភាព​លើក​ទី​ពីរមួយទៀត ដែល​នឹង​មិន​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​វិច្ឆិកា​នេះប៉ុន្តែយ៉ាងណាក្តីត្រូវបាន លប់ចោលទៅវិញនេះ បើយោងតាមការបញ្ជាក់ ដោយជំនួយ​ការ​ជាន់​ខ្ពស់​ប្រធានាធិបតី Darya Zarivna បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

យោងតាមមន្ត្រីជំនួយការ Zarivna ដដែលនេះបានឲ្យដឹងទៀតថាការងារកំពុងបន្តលើការរៀបចំសម្រាប់កិច្ចប្រជុំបែបនេះ ជាមួយនឹង សន្និសីទប្រធានបទ ដែលនឹងរំលឹកឡើងវិញ ទៅដល់ចំណុចទាំងនោះផងដែរ។

Zarivna បាននិយាយទៀតថា សន្និសីទចុងក្រោយ នៃប្រធានបទទាំងនោះ គឺចាំបាច់ធ្វើការដោះស្រាយកង្វល់មនុស្សធម៌ ហើយវាគួរតែប្រព្រឹត្ត ទៅនៅប្រទេសកាណាដា នៅចុងខែតុលានេះហើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top