ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ៖ អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើសង្គ្រាម ទោះបីជាមិនចង់ឃើញ អស្ថេរភាពនៅ ក្នុងតំបន់ជម្ឈឹមបូពា៍ក្តី

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស របស់អ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយថា អ៊ីរ៉ង់ មិនចង់ឱ្យមានការកើនឡើង នៃភាពតានតឹង នៅមជ្ឈិមបូព៌ានោះទេ ហើយថែមទាំងគាំទ្រឲ្យមានកិច្ចខិតខំប្រឹងប្រែង សម្រាប់បទឈប់បាញ់ទៀត ប៉ុន្តែយ៉ាងណាក្តីអ៊ីរ៉ង់ ត្រូវបានរៀបចំខ្លួនរួចរាល់ហើយ ប្រសិនបើសង្គ្រាមនឹងផ្ទុះឡើងខ្លាំងជាងនេះ ។

សាធារណរដ្ឋឥស្លាមនេះ បានបាញ់មីស៊ីល ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយបានវាយប្រហារលើមូលដ្ឋានយោធាជាច្រើន នៅក្នុងអ្វីដែលទីក្រុងតេហេរ៉ង់ បានអះអាងថា ជាការឆ្លើយតប ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស និងក្រុមហេសបូឡា នាពេលថ្មីៗនេះខណៈដែល អ៊ីស្រាអែល​បាន​ប្ដេជ្ញា​ថា ​នឹង​មាន​ការ​វាយ​ប្រហារធ្ងន់ធ្ងរ ​ជាការ​សងសឹកវិញផងដែរ។

ថ្លែងនៅក្នុងសន្និសិទកាសែតមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រូបនេះបាននិយាយថា៖យើងបាននិយាយជាច្រើនដងថា អ៊ីរ៉ង់មិនចង់បង្កើនភាពតានតឹង ទោះបីជាយើងមិនខ្លាចសង្គ្រាមក៏ដោយ ក៏យើងត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ធ្វើសង្គ្រាមដែរ។

លោក Araghchi បានសង្កត់ធ្ងន់ថា ៖ យើងត្រៀមខ្លួនសម្រាប់សេណារីយ៉ូណាមួយ ដែលកងកម្លាំងប្រដាប់អាវុធ ត្រូវបានរៀបចំយ៉ាង ពេញលេញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា គោលនយោបាយរបស់អ៊ីរ៉ង់គឺបញ្ឈប់អរិភាព និងឈានដល់ បទឈប់បាញ់ដែល អាចទទួលយកបាន ។

យោងតាម ​កាសែតក្នុងស្រុក​Mehr News អ្នកការទូតកំពូលបាននិយាយ នៅក្នុងសន្និសីទកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលមិនគួរសាកល្បងឆន្ទៈ របស់ទីក្រុងតេហរ៉ង់នោះទេហើយ លោក​បាន​ព្រមាន​ថា ការ​វាយ​ប្រហារ​ណា​មួយ​លើ​ប្រទេស​អ៊ីរ៉ង់​នឹង​ត្រូវ​បាន​ជួប​ជាមួយ​នឹង​ការ​ឆ្លើយ​តប​ដ៏​អាក្រក់ទៅវិញជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top