ព័ត៌មានជាតិ

លោក ជេម សុខ៖ កម្ពុជាពេលនេះមាន មេដឹកនាំម្នាក់គត់ដែលកំពុងត្រដរ កាច់ចង្កូតប្រទេស

ភ្នំពេញ៖ លោក ជេម សុខ អ្នកអត្ថាធិប្បាយលោក ជេម សុខ៖ កម្ពុជាពេលនេះមាន មេដឹកនាំម្នាក់គត់ដែល កំពុងត្រដរ កាច់ចង្កូតប្រទេសតាម បណ្ដាញសង្គមដែលបានតាមដានស្ថានការណ៍សង្គមនិង នយោបាយកម្ពុជាអស់ជាច្រើនឆ្នាំនោះពេលនេះបានបញ្ចេញទស្សនៈ អះអាងដោយមិនខ្លាចមានអ្នកជេរថា កម្ពុជាពេលនេះមានមេដឹកនាំម្នាក់គត់ (សម្ដេចតេជោ ហ៊ុន សែន) ដែលកំពុងត្រដរកាច់ចង្កូតប្រទេសក្នុងគ្រាអាសន្នក្រៅពីនោះអ្នកដទៃប្រកាច់រត់ពួនអស់ហើយ។

ទោះបីជាមិនបាននិយាយ ចំឈ្មោះមេដឹកនាំរូបណាក៏ពិតមែនតែគេអាចសន្និដ្ឋានបានថាលោក ជេម សុខ ចង់សំដៅទៅ សម្ដេចតេជោ ហ៊ុន សែន បុរសខ្លាំងនៃកម្ពុជាដែលជាមេដឹកនាំម្នាក់គត់កំពុងត្រដរកាច់ចង្កូតប្រទេសកម្ពុជាទោះជួបទុក្ខលំបាកធ្ងន់ស្រាលក៏សម្ដេចមិនដែលរត់ចោលប្រជាជនកម្ពុជាឡើយពោលគឺនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ចដែលផ្ទុយពីអ្នកយោបាយក្រុមប្រឆាំងមួយចំនួនពេលជួបទុក្ខលំបាកតែងរត់ចោលស្រុក។

លោក ជេម សុខ អ្នកតាមដានស្ថានការណ៍សង្គមនិងនយោបាយកម្ពុជាពីក្រៅប្រទេសបានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៣១ មីនានេះថា”សូមលោកអ្នកជេរខ្ញុំបាទចុះ។ កម្ពុជាពេលនេះមានមេដឹកនាំម្នាក់គត់ដែលកំពុងត្រដរកាច់ចង្កូតប្រទេស។ ក្រៅពីម្នាក់ហ្នឹងចេញ អ្នកដទៃគេប្រកាច់រត់ពួនអស់ហើយ។ ទោះលោកអ្នកមិនពេញចិត្តគាត់ ក៏ប្រហែលមានតែគាត់ម្នាក់ហ្នឹងឯង ដែលកំពុងធ្វើកិច្ចការ”។

បន្ថែមពីនេះលោក ជេម សុខ បានប្រកាសថាលោកនឹងមិនវិលចូលស្រុកខ្មែរឬធ្វើនយោបាយអ្វីនោះទេប៉ុន្តែ លោកបារម្ភចំពោះនយោបាយវៀតណាមដែលកំពុងសម្លឹងចង់លេបត្របាក់មកលើកម្ពុជាតែក្នុងកាលៈទេសៈនេះ កម្ពុជាត្រូវការចិនឲ្យជួយការពារប្រទេស។

លោក ជេម សុខ បានសរសេរបញ្ជាក់ថា”ខ្ញុំបាទនៅអាមេរិក ខ្ញុំបាទមិនចូលចិត្តនយោបាយចិនទេ និង បារម្ភពីនយោបាយយួនមកលើកម្ពុជា។ តែក្នុងឋានៈជាមនុស្សមានដើមកំណើតខ្មែរ ខ្ញុំបាទនិយាយត្រង់ប្រាប់ជនរួមជាតិឲ្យដឹង ថាកម្ពុជាគេចពីចិនមិនរួច ហើយកំពុងនៅក្នុងចង្កូមយួន។ ប្រជាធិបតេយ្យកំពុងរលាយសាបសូន្យអស់នូវឥទ្ធិពលក្នុងលោកនេះ។

ខ្ញុំបាទគ្មានត្រូវការគុណបំណាច់ ឬរង្វាន់ខាន់ខៅស្អីទេ។ ហើយក៏ខ្ញុំបាទមិនធ្វើនយោបាយបក្ស និងមិនវិលមកកម្ពុជាវិញទេ។ តែការពិត មើលឃើញដូច្នោះ”។

To Top