ព័ត៌មានជាតិ

លោក ឯក សំអុល ៖ ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ជាមូលគ្រឹះដ៏រឹងមាំ នៃសន្តិភាព និងការអភិវឌ្ឍ

ប៉េកាំង៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ជំនួបលេីកទី៤ នៃបណ្តាថ្នាក់ដឹកនាំសមាគមមិត្តភាព រវាងASEAN ជាមួយចិនត្រូវបានប្រារព្ធឡេីង នៅទីស្នាក់ការកណ្តាល នៃសមាគមប្រជាជនចិន ដើម្បីមិត្តភាព ជាមួយបរទេស។

 លោក Yang Wanming ប្រធានសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស និងប្រធាន សមាគមមិត្តភាព របស់បណ្តាប្រទេស ASEAN ជាមួយចិន បានជួបប្រជុំពិភាក្សាពីសមិទ្ធផលនានា និងគោលដៅ សម្រាប់ឆ្នាំ២០២៥ ។ 

ថ្លែងគាំទ្រ ប្រសាសន៍របស់លោក Yang Wanming និងអង្គពិធីទាំងមូល លោក ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បានថ្លែងថា ក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រោមការគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រោមកិច្ចសហការល្អជាមួយស្ថានទូតចិន ប្រចាំកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន បានរៀបវំដោយជោគជ័យ នូវបេសកកម្មការងារជាច្រេីន ដែលបម្រេីដល់ផល ប្រយោជន៍របស់ប្រជាជនកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាព ដ៏ល្អរវាងសមាគមមិត្តភាពនៃប្រទេសយេីងទាំងពីរ ។

លោកប្រធាន ក៏បានរំលេចយ៉ាងច្បាស់ពីសន្តិភាព និងការអភិវឌ្ឍរបស់តំបន់អាស៊ាននិងចិន ដោយមិនអាចខ្វះ បានពីទម្រដ៏រឹងមាំ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជនបានឡេីយ។ 

លោក ក៏បានឆ្លៀត យកឱកាសនេះលេីកទឹកចិត្ត ដល់សមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស ចូលរួមផ្សព្វផ្សាយ កាន់តែទូលំទូលាយពីសក្តានុពល របស់កម្ពុជា ទាក់ទាញដល់ទេសចរ និងវិនិយោគិនចិនកាន់តែច្រេីន មករួមចំណែកបង្កេីនការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងការលេីកកម្ពស់ជីវភាពរស់នៅជូនដល់ប្រជាជនកម្ពុជា។ 

លោក បានផ្តល់ ទឡ្ហីករណ៍ពីការ វិនិយោគនៅកម្ពុជាពីវិនិយោគិនចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយកម្ពុជា ទទួល បានគម្រោងវិនិយោគចំនួន២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារអាមេរិក នៅខែកញ្ញា ឆ្នាំ២០២៤។

អង្គពិធីទាំងមូលបានយល់ ស្របជាមួយនិងប្រសាសន៍ របស់លោកប្រធាន ដោយបានឯកភាពគ្នាថា បណ្តាសមាគមមិត្តភាព របស់ASEAN និងចិន គឺជាវេទិកាដ៏ល្អ ក្នុងការប្រមូលផ្តុំបណ្តាសង្គមស៊ីវិល ក្នុងការរួមចំណែកលេីសពីការតភ្ជាប់ រវាងប្រជាជននិងប្រជាជន ដោយផ្តល់ការរួមចំណែកបង្កេីន ការថែរក្សាសន្តិភាព វិបុលភាព និងរួមគ្មាកសាងសហគមន៍ ដែលមានជោគវាសនារួម រវាងASEAN និងចិនថែមទៀតផង ៕

To Top