ភ្នំពេញ ៖ ការចាត់ទុកសុខភាព បន្តពូជជាបញ្ហាអាទិភាព ដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា កិច្ចពិភាក្សាតុមូល និង វគ្គសំណួរចម្លើយ ពីអ្នកចូលរួម នឹងការដាក់ឱ្យប្រើប្រាស់វិធីពន្យាកំណើត សិទ្ធិ និងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ក្លាយទៅជាចំណុចផ្ដោតសំខាន់នៅក្នុងកម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” ។
DKT Mekong មានកិត្តិយសសូមគោរពអញ្ជើញសហគមន៍មូលដ្ឋានសុខាភិបាល និងអ្នកជំនាញ ផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា មកកាន់កម្មវិធីបើក ចំហស្ដីពីសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា !

កម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ”នឹងមានការអញ្ជើញ ចូលរួមពីភាគីពាក់ព័ន្ធ សំខាន់ៗមកពីមូលដ្ឋាន សុខាភិបាល និងវិស័យសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារ កំណើតមកកាន់កម្មវិធី កិច្ចពិភាក្សាក្រុមធំ ដែលមានលក្ខណៈបំផុសគំនិត និងវគ្គសំណួរចម្លើយ ពីអ្នកចូលរួមនៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងកណ្ដាលរាជ ធានី ភ្នំពេញនៅសណ្ឋាគារ Oakwood។
ព្រឹត្តិការណ៍នេះតំណាងឱ្យព្រឹត្តិការណ៍ ដ៏សំខាន់មួយក្នុង វិស័យ SRHR ដែលបានពង្រីកយ៉ាងឆាប់រហ័ស ក្នុងប្រទេសកម្ពុជា ។ ក្នុងនាមជាអ្នកឧបត្ថម្ភចម្បង នៃកម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” ព្រឹត្តិការណ៍នេះក៏ជាការចូលជា ផ្លូវការនៃអង្គការមិនរកប្រាក់ចំណេញ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ DKT Mekong មកកាន់ទីផ្សារកម្ពុជា ព្រមទាំងលើកឡើងអំពីគំរូដែលមានភាពយូរអង្វែង និងពិសេសប្លែក ទាំង ផលិតផលពន្យារកំណើត ផែនការពន្យារកំណើត និងផលិតផលសុខភាពបន្តពូជ និងផ្លូវភេទ ។
សំខាន់ជាងនេះទៅទៀតនោះ សមាជិកវិស័យថែទាំសុខភាព នឹង ទទួលបានឱកាសក្នុងការស្ដាប់ ទទួលបានចម្លើយ និងចែករំលែកចំណេះដឹងជាមួយនឹងវាគ្មិនជំនាញល្បីៗ ក្នុងប្រទេសកម្ពុជា និង ការតស៊ូមតិផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើត។

តាងនាមជាអ្នករៀបចំកម្មវិធី និង ជាម្ចាស់តំណាងក្រុមហ៊ុន DKT Mekong នឹងចាប់ផ្តើមព្រឹត្តិការណ៍ ព្រមទាំងណែនាំក្រុម ដល់សហគមន៍កម្ពុជា។ ដោយទទួលបានឈ្មោះជាស្ថាប័នឈានមុខគេក្នុង ការផ្គត់ផ្គង់ផលិតផលសុខភាពផ្លូវភេទ និងបន្តពូជនៅប្រទេសវៀតណាមអស់រយៈពេល30 ឆ្នាំ កន្លងមកហើយពោលគឺចាប់តាំងពីឆ្នាំ 1993 មក DKT Mekong បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ និង អប់រំផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតនៅ ក្នុងសហ គមន៍ងាយរងគ្រោះ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ ថ្ងៃនេះក្រុមការងារ បានសហការជាមួយ នឹងក្រុមហ៊ុន ចែកចាយ DKSH និងMeet Heng ដើម្បីផ្គត់ ផ្គង់ផលិតផលសុខភាពបន្តពូជមានគុណភាពខ្ពស់ និងតម្លៃសមរម្យក្នុង ព្រះរាជាណាចក្រ កម្ពុជា ។ តំណាងមកពីដៃគូសំខាន់ៗនីមួយៗ នឹងធ្វើការចែករំលែក មតិយោបល់របស់ពួកគេ អំពីថា តើទំនាក់ ទំនងការងារនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង បច្ចុប្បន្នបែបណាខ្លះ ក្នុងការកែ លម្អស្ថាន ភាពសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះ មានវត្តមាន លោកសាស្ត្រាចារ្យ កន អូន ប្រធាន CAGE និងជាប្រធាននាយកដ្ឋាន រោគស្ត្រីនៅមន្ទីរពេទ្យ កាល់ម៉ែត រួមជាមួយនឹងវាគ្មិនបន្ថែម និងគណៈកម្មាការតំណាងឱ្យគ្រូពេទ្យជំនាញ ដែលកំពុងធ្វើការនៅជួរមុខ ដើម្បីពង្រីក SRHR និងលើកកម្ពស់លទ្ធភាព ទទួលបានថ្នាំពន្យារ កំណើត និងការថែទាំសុខភាពស្ត្រី នៅទូទាំងប្រទេស ។
ដោយពិចារណា អំពីសារៈសំខាន់ នៃក្រុមទាំងបីក្នុងវិស័យ សុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និង ពន្យារកំណើត ដូច្នេះតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការ លើកកម្ពស់ការយល់ដឹង និងផ្ដល់ សេវាថែទាំសុខភាពបន្តពូជ ក៏ជាប្រធានបទមួយសម្រាប់កិច្ច ពិភាក្សាតុមូលនេះផងដែរ ។
របៀបវារៈរបស់យើង ក៏មានបញ្ចូលនូវវគ្គពិភាក្សា អំពីបញ្ហាប្រឈម និងឱកាសជាក់លាក់ក្នុងការ លើកកម្ពស់ការប្រើ ប្រាស់វិធីសាស្ត្រពន្យារកំណើត និងផែនការពន្យារកំណើតក្នុងប្រទេសកម្ពុជា។ បទដ្ឋានវប្បធម៌ និងការយល់ខុស (Stigma) អំពីបញ្ហាភេទ ផ្លូវភេទ និង សមភាពយេនឌ័រ គឺជា ឧបសគ្គដ៏ធំដែលត្រូវដោះស្រាយ ដូចមានបង្ហាញជូននៅក្នុង តារាងស្ថិតិនាពេលថ្មីៗនេះ។
របាយការណ៍ស្ទង់មតិប្រជាសាស្ត្រ និងសុខភាពថ្មីៗ (ឆ្នាំ2021-2022) បានបង្ហាញថា ស្ត្រីកម្ពុជា 9% ដែលមានអាយុពី 15-19 ឆ្នាំ មានផ្ទៃពោះ ក្នុងនោះ 7% បានសម្រាលកូនរួចរាល់ ហើយ 3% កំពុង ពរពោះ និង 2% មានបញ្ហាបាត់បង់គភ៌។ អត្រានៃការរំលូតកូនដោយប្រើថ្នាំ មានការកើនឡើង ស្របទៅតាមចំនួន នៃការមានផ្ទៃពោះ ហើយកើនឡើងច្រើន នៅក្នុងតំបន់ទីក្រុង (11%) បើធៀប ទៅនឹងតំបន់ជនបទ (7%)។
របាយការណ៍ទីភ្នាក់ងារ UNAIDS ឆ្នាំ2024 ប៉ាន់ស្មានថាមានការឆ្លងមេរោគអេដស៍ថ្មីចំនួន 1,400 ករណីនៅក្នុងឆ្នាំ 2022 ដែលក្នុងនោះមានអ្នកឆ្លងមេរោគជាបុរសចំនួន 79%។ ទោះបីជាមានការ ធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវករណីឆ្លងថ្មី ចាប់តាំងពីពេលផ្ទុះជំងឺនេះ យ៉ាងណាក្ដី ប៉ុន្តែការធ្លាក់ចុះ មានភាពយឺត ជាពិសេសក្នុងចំណោមប្រជាជនសំខាន់ ដូចជាស្ត្រីបម្រើការងារក្នុងវិស័យកម្សាន្ត ក្រុម បុរសរួមជាមួយបុរស ស្ត្រីកែភេទ និងអ្នកចាក់គ្រឿងញៀន ។
ការប្រាស្រ័យ ទាក់ទងច្បាស់លាស់ និងដោយបើកចំហ គឺជាចំណុចដ៏សំខាន់ ប្រសិនបើការថែទាំ សុខភាព និងដំណោះស្រាយ នៃការរៀបចំផែនការ ពន្យារកំណើត ត្រូវបានអនុវត្តទ្រង់ទ្រាយធំ និងអាចសម្រេច បាននូវលទ្ធផល វិជ្ជមាន នៅទូទាំងប្រទេស ។ បរិបទសង្គមនេះ បានធ្វើឱ្យកម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” កាន់តែមានសារៈសំខាន់ក្នុងការ លើកឡើងអំពី ប្រធានបទដ៏រសើបមួយនេះ យកមកពិភាក្សា ក្នុងលក្ខណៈបើកចំហ ដែលប្រធានបទទាំងនេះ នឹង ត្រូវលើកយកមកពិភាក្សាដោយអ្នកជំនាញ និងផ្សព្វផ្សាយទៅកាន់អ្នកជំនាញ ផ្នែកថែទាំសុខភាព ដែលបម្រើការងារក្នុងវិស័យសាធារណៈ។
តំណាងថ្នាក់ដឹកនាំរបស់ DKT Mekong លោក Rodrigo Portugues បានចែករំលែក មតិយោបល់របស់លោកថា “[នៅ DKT Mekong] យើងជឿថាការសន្ទនាបែបបើកចំហ និង ប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសុខភាពផ្លូវភេទ និងបន្តពូជ គឺជាគន្លឹះក្នុងការពង្រឹង ការ ទទួលបានសេវា ព្រមទាំងបញ្ឈប់ការយល់ខុស (Stigma)។ កម្មវិធី “តោះ និយាយអំពីសុខភាព ផ្លូវភេទ និងបន្តពូជ” ផ្ដល់ជាវេទិកាដ៏សំខាន់សម្រាប់អ្នកជំនាញ និងស្ថាប័នថែទាំសុខភាពមក ជួបជុំគ្នា ចែករំលែកចំណេះដឹង និងរួមចំណែករួមគ្នា ទៅក្នុងវិស័យថែទាំសុខភាព បន្តពូជក្នុង ប្រទេសកម្ពុជា។”
សូមកត់ចំណាំកាលបរិច្ឆេទ និងត្រៀម ខ្លួនចូលរួម “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” នឹងផ្ដល់ចម្លើយ ជូនអ្នកនូវគ្រប់ចម្លើយទាំងអស់ ដែលអ្នកចង់បានពាក់ព័ន្ធនឹងការពន្យារកំណើត ការរៀបចំផែនការពន្យារកំណើត និងសុខភាពផ្លូវភេទ៕
