បរទេស៖ អ្នកកាសែតអាមេរិកឯករាជ្យឈ្មោះ Jeremy Loffredo ត្រូវបានចាប់ខ្លួននៅតំបន់ West Bank ហើយត្រូវបានគេរាយការណ៍ថា ត្រូវបានចោទប្រកាន់ពីបទ “ជួយសត្រូវក្នុងអំឡុងពេលសង្រ្គាម” សម្រាប់ការរាយការណ៍របស់គាត់ អំពីការវាយប្រហាររបស់អ៊ីរ៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីរ៉ង់បានបាញ់កាំជ្រួចមីស៊ីលនៅអ៊ីស្រាអែលកាលពីថ្ងៃទី១ តុលា ដោយវាយប្រហារមូលដ្ឋានយោធា និងកន្លែងមួយចំនួនជាការឆ្លើយតបនឹង ការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ និងហេសបូឡា ។ ការត្រួតពិនិត្យរបស់អ៊ីស្រាអែល គឺបានហាមប្រាមនូវរបាយការណ៍ណាមួយ អំពីការខូចខាតដែលការវាយប្រហារអាចកើតមាន។
“ខ្ញុំដឹងថាជនជាតិអាមេរិកជាច្រើន មានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងលើសលុបចំពោះបរទេសរបស់អ៊ីស្រាអែល ប៉ុន្តែលោក Jeremy Loffredo គឺជាជនជាតិអាមេរិក និងជាអ្នកសារព័ត៌មាន (ល្អម្នាក់) ត្រូវបានចាប់ដាក់គុកដោយមិនមានការកាត់ទោសពី អ៊ីស្រាអែលចំពោះការរាយការណ៍របស់គាត់។ ប្រហែលជាគាត់សមនឹងទទួលបាន ការពិចារណាខ្លះដែរ? នេះបើតាមការលើកឡើងរបស់អ្នកកាសែត Glenn Greenwald ដែលមានមូលដ្ឋាននៅប្រទេសប្រេស៊ីល ដោយលើកឡើងពីករណីរបស់ Loffredo កាលពីថ្ងៃព្រហស្បតិ៍។
ការងារមួយចំនួនរបស់លោក Loffredo ត្រូវបានបោះពុម្ពដោយសារព័ត៌មាន Grayzone ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ យោងតាមអ្នកនិពន្ធ Max Blumenthal របស់ Grayzone ទូរស័ព្ទរបស់ Loffredo ត្រូវបានរឹបអូស បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនដោយយោធាអ៊ីស្រាអែល។ សហសេវិករបស់ Blumenthal លោក Wyatt Reed បាននិយាយថា Loffredo ត្រូវបាន “វាយដំ បិទភ្នែក និងនាំទៅកាន់មូលដ្ឋានយោធាអ៊ីស្រាអែល” ៕
ប្រែសម្រួលៈ ណៃ តុលា