ព័ត៌មានជាតិ

ចិន គាំទ្រយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងយុទ្ធសាស្ត្រម្ចាស់ការ របស់កម្ពុជា

ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wengbin ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធានាអះអាងថា ភាគីចិននឹងបន្តគាំទ្រកម្ពុជាយ៉ាងម៉ុតមាំ ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែល ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់កម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ និងយុទ្ធសាស្ត្រម្ចាស់ការរបស់ខ្លួន។

នៅលើគណនីហ្វេសប៊ុក របស់លោកឯកអគ្គរដ្ឋទូត បានបង្ហោះរូបថតនៃជំនួបរវាង នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ដោយភ្ជាប់នូវខ្លឹមសារថា «ចិន និងកម្ពុជា គឺជាមិត្តដែកថែបដែលជួយគ្នាទៅវិញទៅមក និងមានសហគមន៍វាសនារួម។ ភាគីចិននឹងបន្តគាំទ្រកម្ពុជាយ៉ាងម៉ុតមាំ ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែល ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងយុទ្ធសាស្ត្រម្ចាស់ការរបស់ខ្លួន»។

ភាគីចិនរីករាយសហការជាមួយកម្ពុជា ដើម្បីពន្លឿនបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ចិន និង”យុទ្ធសាស្ត្របញ្ចកោណ”របស់កម្ពុជា រួមគ្នាអនុវត្តផែនការសកម្មភាព កសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាបែបថ្មី ដើរតួនាទីយន្តការគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរ និងបង្កើតគម្រោងល្អៗបម្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីសម្រេចបាននូវការផ្ដល់ផលប្រយោជន៍ ទៅវិញទៅមកនិងយោគជ័យរួមឱ្យកាន់តែល្អ។

តាមរយៈគណនីហ្វេសប៊ុក ដដែល លោកវ៉ាង វិនពីន បន្តលើកឡើងថា ភាគីចិនរីករាយសហការជាមួយកម្ពុជា ដើម្បីពន្លឿនបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”របស់ចិន និង”យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា រួមគ្នាអនុវត្តផែនការ សកម្មភាពកសាងសហគមន៍វាសនារួម រវាងចិន-កម្ពុជា បែបថ្មី ដើរតួនាទី យន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងប្រទេសទាំងពីរ និងបង្កើតគម្រោងល្អៗបម្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីសម្រេចបាននូវការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងយោគជ័យរួមឱ្យកាន់តែល្អ៕

To Top