ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដឹកនាំដោយលោក សយ សុភាព ប្រធាននិងលោក លី ស៊ាវគ័ង សហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ បានទទួលជួប គណៈប្រតិភូសភាតំណាងប្រជាជនខេត្តហីឡុងជាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក វ៉ាង តាវៃ (Wang Dawei) អគ្គនាយករងនៃគណ:កម្មាធិការត្រួតពិនិត្យ និងយុត្តិធម៌នៃសភាប្រជាជនខេត្តហីឡុងជាំង ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យមួយចំនួនដូចជា ការផ្សព្វផ្សាយ ច្បាប់ កសិកម្ម និងព្រៃឈើ កិច្ចការបទេស និងទេសចរណ៍ជាដើម។
សូមជម្រាបជូនថា គណៈប្រតិភូសភាដែលដឹកនាំដោយ លោក វ៉ាង តាវៃ អគ្គនាយករងនៃគណ:កម្មាធិការត្រួតពិនិត្យ និងយុត្តិធម៌នៃសភាប្រជាជនខេត្តហីឡុងជាំង គឺជាគណៈប្រតិភូទី១ ដែលមកទស្សនកិច្ចនៅកម្ពុជា តាមរយៈការអនុវត្តនូវអនុស្សារណៈយោគយល់គ្នា (MOU) រវាងរដ្ឋសភាកម្ពុជានិ ងសភាប្រជាជនចិន និងការចុះ MOU រវាងអគ្គលេខាធិការដ្ឋាននៃសភាប្រទេសទាំងពីរ ដែលធ្វើឡើងក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ៕