ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១២ តុលា លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយ សេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ដល់អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ និងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅកម្ពុជា ក្នុងផែនការដង្ហែរអង្គកឋិនទាន និងផែនការផ្សេងៗទៀត។
វត្តមានចូលរួមក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍នាយសេនាធិការរង ស្នងការ ស្នងការង ស្នងការដ្ឋានទាំង៧ នាយការិយាល័យ មេបញ្ជាការការ មេបញ្ជាការរង វរសេនាតូច និងអង្គភាពបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ៕