ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ជុំវិញ​ការ​វាយប្រហារ​ដោយ​មីស៊ីល​ ប្រឆាំង​នឹង​អ៊ីស្រាអែល

afp

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្ម សំដៅលើពាណិជ្ជកម្មថាមពលរបស់អ៊ីរ៉ង់ ដោយសារការវាយប្រហារមីស៊ីលផ្លោងកាលពីថ្ងៃទី០១ ខែតុលា ដោយប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេស “អាមេរិកកំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ និងកំណត់អត្តសញ្ញាណនាវាចំនួន៦ ជាកម្មសិទ្ធិដែលត្រូវបានរារាំង” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះ នាយកដ្ឋានរតនាគារ “កំពុងចេញការប្តេជ្ញាចិត្តដែលនឹងនាំទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលណាម្នាក់ ដែលបានកំណត់ ដើម្បីធ្វើប្រតិបត្តិការក្នុងវិស័យប្រេង ឬគីមីឥន្ធនៈនៃសេដ្ឋកិច្ចអ៊ីរ៉ង់” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “លើសពីនេះ រតនាគារកំពុងដាក់ទណ្ឌកម្មអង្គភាពចំនួន ១០ និងកំណត់អត្តសញ្ញាណនាវាចំនួន ១៧ ជាកម្មសិទ្ធិដែលត្រូវបានរារាំង សម្រាប់ការចូលរួមរបស់ពួកគេក្នុងការដឹកជញ្ជូនប្រេង និងផលិតផលគីមីឥន្ធនៈអ៊ីរ៉ង់ ដើម្បីគាំទ្រដល់អង្គភាពដែលកំណត់ដោយសហរដ្ឋអាមេរិកក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ ឬ Triliance Petrochemical Co. Limited” ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការខាងលើ “នឹងជួយបន្ថែមការបដិសេធធនធានហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ ដែលត្រូវបានប្រើដើម្បីគាំទ្រកម្មវិធីមីស៊ីលរបស់ខ្លួន និងផ្តល់ការគាំទ្រដល់ក្រុមភេរវករ ដែលគំរាមកំហែងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន”៕

ប្រែសម្រួល៖ ឈូក បូរ៉ា

To Top