ព័ត៌មានជាតិ

ផ្ទះមួយខ្នង ត្រូវភ្លើងឆេះទាំងស្រុង បាត់បង់ទ្រព្យ សម្បត្តិមួយចំនួនធំ

ខេត្តកំពង់ធំ ៖ ផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យ លេបត្របាក់ទាំងស្រុង រួមទាំងសម្ភារៈ និងលុយកាក់មួយចំនួនធំ។ ករណីនេះនៅម៉ោងប្រមាណ១១និង០០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ សាយ ឆេងហ៊ី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ សម្ភារៈខូចខាតរួមមានផ្ទះ០១ខ្នង ទំហំ ៥ម៉ែត្រx១២.៥០ម៉ែត្រ (ធ្វើពីឈើប្រក់ស័ង្កសី), លុយខ្មែរ ៩០០.០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ករណីនេះមិនបណ្តាល ឲ្យមានអ្នករងរបួសឡើយ។ មូលហេតុបណ្តាលមក ពីឆ្លងចរន្តអគ្គិសនី។

គួរបញ្ជាក់ផងដែរក្នុងពេលកើតហេតុកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកស្ទោងចំនួន០៧នាក់ រថយន្ត០១គ្រឿង ម៉ូតូ០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន ភារៈ មេបញ្ជាការស្រុក រួមទាំងប្រជាពលរដ្ឋចេញ សហការជួយពន្លត់ អគ្គិភ័យនោះផងដែរ តែជាអកុសលភ្លើងឆេះខ្លាំង ពេកទើបសង្គ្រោះពុំបាន ៕ ដោយសំនៀង

To Top