ព័ត៌មានអន្តរជាតិ

លោក Musk នឹងផ្តល់ប្រាក់រង្វាន់ ១លានដុល្លារ ជារៀងរាល់ថ្ងៃសម្រាប់ពលរដ្ឋ ដែលចុះឈ្មោះបោះឆ្នោត នៅរដ្ឋ Pennsylvania

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាមហាសេដ្ឋីពាន់លានលោក Elon Musk បានប្រកាសក្នុងការផ្តល់ប្រាក់រង្វាន់ប្រចាំថ្ងៃ ក្នុងទឹកប្រាក់ទំហំ១លានដុល្លារ ជូនទៅដល់ពលរដ្ឋដែលនឹងចុះឈ្មោះបោះឆ្នោត នៅរដ្ឋដែលមានសម្លេងឆ្នោតដ៏សំខាន់ Pennsylvania ។

ការចុះឈ្មោះបោះឆ្នោត ត្រៀមការប្រកួតប្រជែងប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាលើកនេះ នឹងអាចទទួលបានរង្វាន់ពីលោក Musk លុះត្រាណាតែពួកគេមានលក្ខខណ្ឌមួយផ្សេងទៀត គ្រប់គ្រាន់គឺការចុះឈ្មោះចូលរួម ក្នុងក្រុមគាំទ្របេក្ខភាពប្រធានាធិបតីលោក Donald Trump នៅក្នុងយុទ្ធនាការដែលបង្កើតឡើង ដោយលោកផ្ទាល់មានឈ្មោះថា AmericaPAC។

គួរឲ្យដឹងដែរថាប្រាក់រង្វាន់ជាលើកដំបូង សម្រាប់អ្នកគាំទ្រលោក Trump ត្រូវបានប្រគល់ឲ្យអ្នកចូលរួមម្នាក់ នៅក្នុងទីតាំងសាលរបស់ ទីក្រុងកាលពីយប់ថ្ងៃសៅរ៍មកម្ល៉េះ ។

ទោះបីជាយ៉ាងណាក្តីការរៀបចំ យុទ្ធនាការផ្តល់រង្វាន់បែបនេះត្រូវបានក្លាយទៅជា ប្រធានបទចោទសួរជាច្រើនពាក់ព័ន្ធ ទៅនឹងបញ្ហាផ្លូវច្បាប់ទៅវិញ។

ច្បាប់របស់អាមេរិកបានចែងថា អ្នកណាម្នាក់ដែល បង់ប្រាក់ ឬផ្តល់ជូនដើម្បីបង់ប្រាក់ ឬទទួលយកការទូទាត់សម្រាប់ការចុះឈ្មោះបោះឆ្នោត ឬសម្រាប់ការបោះឆ្នោតនឹង ត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន ១០,០០០ដុល្លារ ឬជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top