ម៉ានីល៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការលុបបំបាត់ជំងឺត្រអក ដោយជោគជ័យរបស់ប្រទេសវៀតណាម ដែលជាមូលហេតុឆ្លងដ៏សំខាន់នៃ ភាពពិការភ្នែកនៅទូទាំងពិភពលោក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងសុខភាពពិភពលោក។
ក្នុងសម័យប្រជុំលើកទី៧៥ នៃគណៈកម្មាធិការតំបន់ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច ស្ថាប័នសុខាភិបាល បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់វៀតណាម ដោយថា ប្រទេសនេះបានអនុវត្តវិធានការ ត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងបានព្យាបាលមនុស្សរាប់សែននាក់ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ។
យោងតាមអង្គការសុខភាពពិភពលោក ជំងឺត្រអកធ្លាប់ជាបញ្ហាសុខភាពសាធារណៈ នៅក្នុងខេត្តចំនួនបួនក្នុងប្រទេសវៀតណាម។ កាលពី ៣០ឆ្នាំមុន ១,៧ ភាគរយនៃប្រជាជនដែលរស់នៅក្នុងខេត្ត ដែលមានហានិភ័យខ្ពស់ទាំងនេះតម្រូវឱ្យធ្វើការវះកាត់ ដើម្បីការពារពិការភ្នែកពីជំងឺត្រអក។
ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៣ សមាមាត្រនៃមនុស្សពេញវ័យ ដែលមានទម្រង់ពិការភ្នែកនៃជំងឺនេះ បានធ្លាក់ចុះក្រោម ០,២ ភាគរយ ដែលជាកម្រិតដែលត្រូវការ សម្រាប់សុពលភាពរបស់អង្គការសុខភាពពិភពលោក ក្នុងការលុបបំបាត់ជំងឺត្រអក ចេញពីបញ្ហាសុខភាពសាធារណៈ។
ប្រភពបានបន្ថែមថា ការអនុម័តរបស់វៀតណាម នូវយុទ្ធសាស្រ្តសុវត្ថិភាពរបស់ WHO ដែលផ្តោតលើការវះកាត់ ថ្នាំអង់ទីប៊ីយោទិច ភាពស្អាតនៃផ្ទៃមុខ និងការកែលម្អបរិស្ថាន បានជំរុញការលុបបំបាត់ជំងឺត្រអកនឡក្នុងប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា