ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រកាសរកឃើញទីតាំងស្តុកមាសដ៏ធំមួយ របស់ក្រុមហេបូឡា នៅក្នុងរដ្ឋធានីលីបង់

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែល​បាន​កំណត់រកឃើញថា​ លេណដ្ឋាន​មួយ​គឺជាកន្លែងស្តុក​មាស​ និង​សាច់ប្រាក់​រាប់​រយ​លាន​ដុល្លារ​នៅរបស់ក្រុមហេបូឡាដែលវាស្ថិតនៅ​ក្រោម​ មន្ទីរពេទ្យ​ធំ​មួយកន្លែង​ក្នុង​រដ្ឋធានី​លីបង់។

យោងតាម​ អ្នកនាំពាក្យ​កងកម្លាំង​ការពារ​អ៊ីស្រាអែល ហៅកាត់ថា IDF លោក Daniel Hagari បាន​ឲ្យដឹងទៀតដែរថា៖ ការរកឃើញនេះបានកើតឡើង នៅពេលដែលអ៊ីស្រាអែលបានបើកការ វាយប្រហារតាមអាកាសជាបន្តបន្ទាប់លើទីក្រុងបេរូត ដោយផ្តោតលើក្រុមហ៊ុនសម្ព័ន្ធ Al-Qard Al-Hassan ដែលជាប្រព័ន្ធធនាគារដែលខ្លួនអះអាងថា ដំណើរការដោយចលនា Hezbollah ដែលមានមូលដ្ឋាននៅលីបង់។

លោក​បាន​អះអាងទៀត​ថា IDF បាន​វាយ​ប្រហារ​បន្ទប់​ក្រោមដី​មួយ​ នៅ​ពី​ក្រោម​អគារ​លំនៅឋាន​ដែល​ផ្ទុក​ប្រាក់ និង​មាស​រាប់​លាននៅទីនោះ។

ទោះបីជាយ៉ាងណាក៏ដោយ គោលដៅសំខាន់មួយទៀតដែលមិនទាន់ត្រូវបាន វាយប្រហារគឺលេនដ្ឋានដែលគេសន្មត់ថា ជាកម្មសិទ្ធិរបស់មេក្រុម Hezbollah លោក Hassan Nasrallah ដែល IDF បានសម្លាប់កាលពីចុងខែកញ្ញា។

ការិយាល័យសិទ្ធិមនុស្សប្រចាំតំបន់ របស់អង្គការសហប្រជាជាតិបានថ្កោលទោស ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នាពេលថ្មីៗនេះលើទីក្រុងបេរូត Beirut និងភាគខាងត្បូងប្រទេសលីបង់ សំដៅទៅលើ ឧបករណ៍ដែលពាក់ព័ន្ធជាមួយសមាគមហិរញ្ញវត្ថុ Al-Qard Al-Hassan៕

ប្រែសម្រួល៖ ស៊ុន លី

To Top