ម៉ានីល៖ នៅថ្ងៃចន្ទនេះ ប្រទេសហ្វីលីពីន បានបង្កើនការប្រកាសអាសន្នអាកាសធាតុថ្មី ដែលប៉ុន្មានថ្ងៃបន្ទាប់ពីមនុស្សជាង ១០០នាក់ បាត់បង់ជីវិតដោយសារព្យុះ ដ៏អាក្រក់បំផុតប្រចាំឆ្នាំនេះ ។
មនុស្សជិត១លាននាក់នៅតែជ្រកកោន នៅមជ្ឈមណ្ឌលជម្លៀស ឬជាមួយក្រុមសាច់ញាតិ បន្ទាប់ពីបាត់បង់ផ្ទះសម្បែង ឬត្រូវបានជម្លៀសចេញដោយគ្រោះទឹកជំនន់ ដែលបង្កឡើងដោយព្យុះត្រូពិច Trami ដ៏ខ្លាំងក្លាដែលបានវាយប្រហារ ចាប់ពីថ្ងៃទី២២ ខែតុលា ។
នាពែលឥឡូវនេះ ទីភ្នាក់ងារអាកាសធាតុជាតិបានឲ្យដឹងថា ព្យុះត្រូពិចថ្មី ដែលមានឈ្មោះថា Kong-rey នឹងនាំមកនូវភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងខ្យល់បក់បោកខ្លាំងមកលើដែនដីគោកនៅប៉ុន្មានម៉ោងខាងមុខនេះ ហើយបណ្តាលឱ្យមានសមុទ្រមានរលកធំៗនៅឆ្នេរសមុទ្រភាគខាងកើតផងដែរ ។
ក្រុមសេវាកម្មអាកាសធាតុ បានឲ្យដឹងនៅក្នុងព្រឹត្តិបត្រមួយថា ខ្យល់ព្យុះ Kong-rey នឹងប្រែក្លាយខ្លួនទៅជាព្យុះទីហ្វុងនៅថ្ងៃអង្គារ ហើយឆ្លងកាត់ជិតកោះតូចៗ របស់ហ្វីលីពីននៅភាគខាងជើងនៅព្រឹកថ្ងៃពុធ ។ កម្រិតទាបបំផុតនៃការ ប្រកាសអាសន្នចំពោះព្យុះនេះ គឺកម្រិត៥ ស្ថិតនៅលើឆ្នេរភាគឦសាន របស់ប្រទេសហ្វីលីពីន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា