ម៉ានីល៖ អង្គការលើកលែងទោសអន្តរជាតិ Amnesty International នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា លោកប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte គួរតែដកហូតការកត់សម្គាល់ភ្លាមៗ របស់លោកដែលបង្ហាញថា អាជ្ញាធរត្រូវបានគេអនុញ្ញាត ឱ្យសម្លាប់អ្នករំលោភបំពានចំពោះការដាក់ឱ្យនៅដាច់ដោយឡែក ពីគេ ដោយនិយាយថា ទាំងនេះអាចនាំឱ្យមានការរំលោភបំពាន ក្នុងអំឡុងពេលដាក់ឱ្យនៅឡោយឡែកនេះ នៅទូទាំងតំបន់Luzon និងផ្នែកខ្លះនៅ Visayas និងនៅកោះ Mindanao។
យោងតាមសារព័ត៌មាន Philstar ចេញផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា
ក្រុមអ្នកគាំទ្ររបស់លោក Duterte បាននិយាយថា ការលើកឡើងនេះគឺសំដៅតែទៅលើពួកឆ្វេងនិយមដែលប្រធានាធិបតីបានចោទប្រកាន់ថា បានបង្កបញ្ហាអំឡុងការដាក់ឱ្យនៅដាច់ពីគ្នាដែលពេលនេះគឺនៅសប្តាហ៍ទី ៣ របស់ខ្លួននៅលើកោះ Luzon។
វាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងដែលលោកប្រធានាធិបតី Duterte បានពង្រីកគោលនយោបាយបាញ់សម្លាប់ដែលជានិមិត្តរូបដ៏សាហាវមួយ ក្នុងតំណែងប្រធានាធិបតីរបស់លោកទៅកាន់ភ្នាក់ងារអនុវត្តច្បាប់នៅក្នុងសហគមន៍ដែលត្រូវបានដាក់ឱ្យនៅដាច់ពីគេ។ លោក Butch Olano នាយកផ្នែកនៃអង្គការលើកលែងទោសរបស់ហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ថា កម្លាំងដែលមិនបានត្រួតពិនិត្យមិនគួរប្រើជាវិធីសាស្ត្រដើម្បីឆ្លើយតបទៅនឹងភាពអាសន្នដូចជាជំងឺកូវីដ១៩ ។ប្រែសម្រួលៈ ណៃ តុលា