ព័ត៌មានអន្តរជាតិ

លោក Trump ថ្លែងប្រាប់ទៅកាន់លោក Netanyahu ថា ត្រូវតែបញ្ចប់ សង្គ្រាមជាបន្ទាន់

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Times of Israel បានរាយការណ៍កាលពីថ្ងៃពុធថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថាគាត់ចង់ឱ្យសង្រ្គាមនៅតំបន់ Gaza បញ្ចប់មុនពេលគាត់ចូលកាន់តំណែងក្នុងខែមករា ដោយសន្មតថាគាត់ឈ្នះការបោះឆ្នោត ប្រធានាធិបតី នៅសប្តាហ៍ ក្រោយនេះទៅហើយ។

លោក Trump បានធ្វើការទាមទារនេះ ទៅកាន់លោក Netanyahu នៅពេលដែលអ្នកទាំងពីរ បានជួបគ្នានៅឯកម្មវិធី អចលនទ្រព្យ Mar-a-Lago របស់ Trump ក្នុងរដ្ឋ Florida កាលពីខែកក្កដា។

គួរឲ្យដឹងដែរថានៅក្នុងរយៈពេលប្រមាណជាបួនខែមុនកិច្ចប្រជុំ លោក Trump បានប្រាប់សារព័ត៌មានអ៊ីស្រាអែល Hayom ថា៖អ្នកត្រូវតែបញ្ចប់សង្រ្គាម របស់អ្នកដោយហៅការបំផ្លិចបំផ្លាញ ផ្ទះជនស៊ីវិលនៅហ្គាហ្សាថា ជារូបភាពដ៏អាក្រក់ សម្រាប់ពិភពលោក។

លោក Trump កន្លងមកនិងជារឿយៗតែងតែបានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធរបស់គាត់ជាមួយលោក Netanyahu និងការគាំទ្ររបស់គាត់ ចំពោះអ៊ីស្រាអែល បាននិយាយមួយសប្តាហ៍ មុនពេលកិច្ចប្រជុំថា អ៊ីស្រាអែលគួរតែបញ្ចប់ សង្រ្គាមឲ្យបានលឿនបំផុតប៉ុន្តែ លោក Trump មិនដែលកំណត់ពេលវេលាសម្រាប់ Netanyahu ដើម្បីបញ្ឈប់ប្រតិបត្តិការយោធានោះទេ។

ប្រភព Times of Israel បានសង្កត់ធ្ងន់ថា យ៉ាងណាក្តីលោក Trump មិនបានកំណត់នូវអ្វី ដែលលោកនឹង ពិចារណាបញ្ចប់ជម្លោះនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top