បច្ចេកវិទ្យា

Lockheed Martin ដេញបានកុងត្រា តម្លៃជិត ៤,៨ពាន់លានដុល្លារ ផលិត F-35 ចំនួន៧៨គ្រឿង

បរទេស៖នៅថ្ងៃព្រហស្បតិ៍ទី២ខែមេសានេះ បានឲ្យដឹងថាក្រុមហ៊ុនផលិតយន្តហោះល្បីបំផុត លើលោកជំនាញខាងផលិតយន្តហោះចម្បាំងឲ្យអាមេរិក Lockheed Martin Corp’s ត្រូវបានគេដឹងថា ទើបតែទទួលបានកុងត្រាថ្មីតម្លៃរហូតទៅដល់៤,៧១ពាន់លានដុល្លារ ក្នុងការផលិតយន្តហោះចម្បាំងប្រភេទF-35ចំនួន៧៨គ្រឿង បន្ថែមទៀត។

កុងត្រាដែលទទួលបានកងកម្លាំងជើងទឹក របស់អាមេរិកលើកនេះទោះបីជាយ៉ាងណានឹងធ្វើការ សម្រេចចិត្តលំអិតនៅក្នុងខែមិនាឆ្នាំ២០២៣ហើយ ក៏ជាកុងត្រាដែលមានទំហំច្រើនបំផុតលើកទី២សម្រាប់ឆ្នាំ២០២០នេះ ដោយកាលពីខែមករា Lockheed Martin ដដែលនេះក៏បានទទួលបានកុងត្រារ៉ាប់រងសេវាកម្មលើយន្តហោះ F-35 នេះចំនួន២ពាន់លានដុល្លារផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថាមូលហេតុ ដែលអាមេរិកចំណាយកញ្ចប់ថវិកាទំហំនេះសាជាថ្មីនោះ គឺធ្វើឡើងបន្ទាប់ពីខ្លួនបានពិនិត្យមើលឃើញថាមានកម្រិត កើនឡើងនៃការគំរាមកំហែងពីសំណាក់ក្រុម ភេវរកម្មនិងក៏ដូចជាការប្រែប្រួលនៃសណ្ឋានភូមិសាស្ត្រផង៕

ប្រែសម្រួល៖ស៊ុនលី

To Top