កោះកុង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចុះពិនិត្យតាមដាន នៅតាមបណ្ដាឱសថស្ថាន ហាងលក់ទំនិញ និងម៉ាតជុំវិញ ផ្សារដងទង់ ក្រុងខេមរភូមិន្ទ ដើម្បីស្វែងរកឧបករណ៍ ធ្វើតេស្ដCovid 19 និងតាមដានតម្លៃកសរលក់ម៉ាស់និងទឹកលាងដៃសម្រាប់សម្លាប់មេរោគ(ជែល និងអាល់កុល) មន្រ្តីយេីងបានធ្វេីតេស្តអាល់កុលបានចំនួន៥គំរូតែ ជាលទ្ធផលតាមការចុះត្រួតពិនិត្យគ្មានទីតាំងឱសថស្ថានណាមួយលក់អាល់កុលនិងជែលក្លែងក្លាយឡើយ។
លោក ហ៑ុយភារម្យ ប្រធានសាខាកាំកុងត្រូលបសនឲ្យដឹងថា តាមបណ្ដាឱសថស្ថាន ក្នុងក្រុងខេមរភូមិន្ទ មិនមានលក់ឧបករណ៍ធ្វើតេស្ដ covid ១៩ទេ ហើយអាល់កុល ទទាំង៥គំរូ ដែលមន្ត្រីយេីងធ្វេីតេស្តខាងលេី គឺអាល់កុលសុទ្ធល្អ មិនមានជាតិមេតាណុលឡេីយ
ហើយតម្លៃម៉ាស់ និងទឹកលាងដៃសម្លាប់មេរោគ គឺមិនមានការឡេីងថ្លៃគួរឲ្យកត់សំគាល់ឡេីយហើយមន្ត្រីយេីងក៏បានផ្សព្វផ្សាយសេចក្ដីជូនដំណឹងផ្សេងៗរបស់ក្រសួងពាណិជ្ជកម្មផងដែរ។
លោកបានអំពាវរនាវដល់ទីតាំងឱសថស្ថានទាំងអស់ សូមធ្វើអបរំណែនាំរបស់ក្រសួងសុខាភិបាល កុំលក់របស់ក្លែងក្លាយហើយកុំដំឡើងថ្លៃអ្វីទាំងអស់ និងចូលរួមទប់ស្កាត់ការពារជម្ងឺឆ្លងកូវិដ១៩ឲ្យបានគ្រប់គ្នាកុំឲ្យមានការរីករាល់ ដាល់បន្តទៀត៕