សហគ្រាសចំនួន ៣៤៩៦ ដែលមកពីប្រទេសនិងតំបន់ចំនួន១២៩ បានចូលរួមតាំងពិព័រណ៍ សហគ្រាសលំដាប់កំពូលទាំង៥០០ លើពិភពលោកនិងសហគ្រាសឈានមុខ ផ្នែកឧស្សាហកម្មចំនួន២៩៧ បានចូលរួម សហគ្រាសនិងអង្គភាពចំនួន១៨៦ បានចូលរួមពិព័រណ៍នេះរយៈពេល ៧ឆ្នាំជាប់ៗគ្នា។ល។
តាមការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ៣៣៨៥៨នាក់ ទូទាំងពិភពលោករបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិនបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៦៧ភាគរយយល់ឃើញថា ប្រទេសចិនគឺជាទីផ្សារសេរី ដែលបើកចំហនិងប្រកបដោយកម្លាំងប្រកួតប្រជែង។
តាមស្ថិតិរបស់គយចិនឱ្យដឹងថា ៩ខែដើមឆ្នាំ២០២៤ តម្លៃសរុបនៃការនាំចេញនាំចូល របស់ប្រទេសចិនសុទ្ធតែបានបំបែកកំណត់ត្រាថ្មី ហើយតម្លៃសរុបប្រចាំត្រីមាសនីមួយៗ សុទ្ធតែលើសពី ១០ទ្រីលានយាន់ប្រាក់ចិន។ ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៨.៥ភាគរយ ជឿជាក់យ៉ាងមុតមាំថា ការបើកចំហចំពោះបរទេសប្រកបដោយ កម្រិតខ្ពស់ជាបន្តបន្ទាប់របស់ប្រទេសចិន នឹងនាំមកនូវឱកាសទីផ្សារកាន់តែទូលំទូលាយ ដល់ដៃគូពាណិជ្ជកម្ម។
ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ បានផ្តល់ជូនស្តង់ពិព័រណ៍ ដោយឥតគិតថ្លៃចំនួនជាង ១២០ស្តង់ សម្រាប់ប្រទេសមានការអភិវឌ្ឍន៍តិចតួចចំនួន ៣៧ និងពង្រីកតំបន់ពិព័រណ៍ពិសេសសម្រាប់ ផលិតផលអាហ្រ្វិកដើម្បីអនុវត្តជាក់ស្តែង នូវគំនិតផ្តល់ផលប្រយោជន៍ទូទៅ និងបរិយបន្ន។ ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍អាហ្រ្វិកចំនួន ៨៩.៩ភាគរយ បានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់ប្រទេសចិន ចំពោះបណ្តាប្រទេសសកលខាងត្បូង ៕