សេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថាប្រទេសកូរ៉េខាងត្បូង នឹងប្រើប្រាស់ទុនបម្រុងប្តូរប្រាក់បរទេសរបស់ខ្លួនយ៉ាងសកម្មដើម្បីផ្តល់នូវសាច់ប្រាក់ងាយស្រួលដល់ទីផ្សារ។
លោក Kim Yong-beom បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំប្រចាំសប្តាហ៍នៅទីក្រុងសេអ៊ូលថា “បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវកាលវិភាគបំណុល និងការវិវឌ្ឍន៍ផ្សេងទៀតនៅក្នុងទីផ្សារប្រាក់រយៈពេលខ្លី និងទីផ្សារមូលបត្របំណុលសាជីវកម្ម” ។
លោកបានទទូចថា ការព្រួយបារម្ភអំពីទីផ្សារចំពោះវិបត្តិសាច់ប្រាក់ងាយនឹង កើតមានស្ទើរតែត្រូវ បានដកចេញដោយវិធានការណ៍របស់រដ្ឋាភិបាលដែលរួមមានការកាត់បន្ថយបណ្តោះអាសន្ននៃសមាមាត្រគ្របដណ្ដប់ សាច់ប្រាក់ងាយស្រួលសម្រាប់ធនាគារ៕ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									