ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាម មានអចលនទ្រព្យចំនួន ២៥.៩០០ នៅទូទាំងប្រទេស ដែលលក់មិនដាច់, អ្នកជំនាញអំពាវនាវឱ្យបញ្ចុះតម្លៃលក់

Xinhua

បរទេស៖ សារពើភ័ណ្ឌថ្នាក់ជាតិ (អចលនទ្រព្យ) នៃ អាផាតមិន (apartments) , ផ្ទះលក្ខណៈឯកជន និងដីឡូតិ៍ ដែលលក់មិនដាច់ គឺបានឈានដល់ ២៥.៩០០ យូនីត នៅចុងខែកញ្ញា ដែលចំនួននេះគឺកើនឡើង ៥២ភាគរយ ធៀបនឹងបីខែមុន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមរបាយការណ៍ចុងក្រោយ របស់ក្រសួងសំណង់របស់វៀតណាម បានឱ្យដឹងថា អចលនទ្រព្យដែលលក់មិនដាច់ទាំងនោះ គឺមាន ប្រហែល ៤៧ភាគរយ គឺជាផ្ទះ , ៣៥ភាគរយ ជាដីឡូតិ៍ និងនៅសល់ជា apartments។ គម្រោងយូនីតបានបញ្ចប់ហើយ ប៉ុន្តែមិនទាន់លក់ ឬមិនទាន់បញ្ចប់។

យូនីតដែលបានបញ្ចប់ភាគច្រើន គឺជាអចលនទ្រព្យនៅតំបន់ជាយក្រុង ដែលពិបាកក្នុងការទាក់ទាញអ្នកទិញ ដោយសារតម្លៃខ្ពស់ ស្ថានភាពផ្លូវច្បាប់មិនច្បាស់លាស់ ឬទីតាំងមិនល្អ។

យូនីតដែលមិនទាន់បញ្ចប់គឺភាគច្រើនជា អាផាតមិន នៅក្នុងទីក្រុងធំៗនៅក្នុងគម្រោងដែលមានកាលបរិច្ឆេទ បើកដំណើរការមិនច្បាស់លាស់ ឬត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារបញ្ហាផ្លូវច្បាប់។

ក្រសួងសំណង់ បានជំរុញអ្នកអភិវឌ្ឍន៍ឲ្យបញ្ចុះតម្លៃ ដើម្បីកាត់បន្ថយសារពើភ័ណ្ឌខ្ពស់។ លោក Le Hoang Chau ប្រធានសមាគមអចលនទ្រព្យទីក្រុងហូជីមិញ បាននិយាយថា សារពើភ័ណ្ឌមិនទាន់បានលក់បានក្លាយជា បន្ទុកបំណុលដ៏ធ្ងន់សម្រាប់អាជីវកម្ម ដែលមានធនធានហិរញ្ញវត្ថុខ្សោយ ឬបំណុលខ្ពស់។

លោកបន្តថា បើគ្មានប្រាក់ចំណូល យូនីតដែលមិនបានលក់នឹងបំផ្លាញ សុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងនេះ។ លោកបានបន្តថា៖ «ដើម្បីសម្រាលសម្ពាធសារពើភ័ណ្ឌ អ្នកអភិវឌ្ឍន៍ត្រូវតែធ្វើយុទ្ធសាស្ត្រ សម្រាប់ការដោះស្រាយ តាមឧត្ដមគតិដោយការកែសម្រួលតម្លៃ»។

លោកក៏បានអំពាវនាវដល់ធនាគារនានា ឱ្យផ្តល់អត្រាការប្រាក់ទាប និងគោលនយោបាយកម្ចីទិញផ្ទះ ដែលអាចបត់បែនបាន។ លោកបានបន្ថែមថា អាជ្ញាធរគួរតែធ្វើការលើការ ដោះស្រាយឧបសគ្គផ្លូវច្បាប់ ដើម្បីជួយអាជីវកម្មកាត់បន្ថយយូនីតដែលមិនបានលក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top