ព័ត៌មានអន្តរជាតិ

អ្នកការទូត នុយក្លេអ៊ែរ កូរ៉េខាងត្បូង -អាមេរិក​ ជួបពិភាក្សា​ ស្ដីពីសន្ដិភាព ជាមួយកូរ៉េខាងជេីង

សេអ៊ូល៖​ ក្រសួងការបរទេសបានឲ្យដឹងថា ប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក​ បានធ្វើកិច្ចចរចាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ជុំវិញ បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង​ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ ដើម្បីសន្តិភាពយូរអង្វែងនៅឧបទ្វីបនេះ។

 លោក Lee Do-hoon អ្នកតំណាងពិសេសរបស់ក្រសួងទទួលបន្ទុកកិច្ចការសន្តិភាព​ និងសន្តិសុខនៅឧបទ្វីបកូរ៉េ​ និងលោក Stephen Biegun តំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងជើង​ និងជាអនុរដ្ឋលេខាធិការបានជជែកគ្នាតាមទូរស័ព្ទនៅក្នុងការបង្ហាញពីការបន្តសម្របសម្រួលរបស់ពួកគេ​ លើកិច្ចខិតខំប្រឹងប្រែងសន្តិភាព។

ការសន្ទនានេះបានកើតឡើងចំពេលមានភាពតានតឹងដែលបណ្តាលមកពីការសាកល្បងរ៉ុក្កែតរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង​ និងការជាប់គាំងក្នុងការចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន​ និងព្យុងយ៉ាង៕ដោយ​ ឈូក​ បូរ៉ា

To Top