ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល បន្តធ្វើការវាយឆ្មក់ទៅលើតំបន់ជាច្រើននៅក្នុងប្រទេសលីបង់

xinhua

បេរូត៖ ទីភ្នាក់ងារព័ត៌មានផ្លូវការជាតិ ហៅកាត់ថា (NNA) បានរាយការណ៍ឲ្យដឹងថា កាលពីយប់ថ្ងៃពុធយន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល បានបន្តធ្វើការវាយឆ្មក់ជាថ្មីទៅលើតំបន់ជាយក្រុង ភាគខាងត្បូងនៃទីក្រុងបេរូត ។

ទីភ្នាក់ងារ NNA បានរាយការណ៍ឲ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល បានបើកការវាយឆ្មក់ចំនួន៣លើកទៅលើតំបន់ Burj al-Barajneh និង Haret Hreik ។

ការវាយឆ្មក់នេះបានកើតឡើងក្រោយពីកងទ័ពអ៊ីស្រាអ៊ែល បានចេញការព្រមានអំពីការជម្លៀសនៅលើវេទិកាសង្គម X ដល់ប្រជាជនរស់នៅក្នុងអគារជាច្រើននៅក្នុងតំបន់គោលដៅ ។

ជាមួយនឹងការវាយឆ្មក់នៅក្នុងយប់នោះដែរ គឺចំនួននៃការវាយឆ្មក់សំដៅទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង បេរូត កាលពីថ្ងៃពុធ បានកើនឡើងដល់១៨លើក ដោយក្រុង Dahieh ទទួលរងនូវការវាយឆ្មក់ចំនួន៦លើកនៅមុនថ្ងៃត្រង់ នៅមុនពេលការវាយឆ្មក់ចំនួន៩លើកកាលពីពេលព្រឹកព្រលឹមនោះ ។

យោងតាមការបង្ហាញសកម្មភាពវាយប្រហារដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការវាយឆ្មក់ទាំងនោះបានបណ្តាលឱ្យមានអគ្គីភ័យ និងការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងអគារគោលដៅ ដែលនៅកន្លែងខ្លះបានដួលរលំដល់ដីទៀតផង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top