ម៉ានីល៖ មនុស្សរាប់សែននាក់ រស់នៅក្នុងភូមិមាត់សមុទ្រ និងនៅតំបន់ដែលងាយរងគ្រោះ ដោយទឹកជំនន់ត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាពក្នុងប្រទេសហ្វីលីពីន ខណៈប្រទេសប្រជុំកោះមួយនេះ កំពុងទប់ទល់នឹងព្យុះទីហ្វុង ដ៏ខ្លាំងក្លាដែលមានឈ្មោះថា Man-yi ។
ព្យុះទីហ្វុង Man-yi បានបក់បោកជាមួយនឹងខ្យល់អតិបរមា១៩៥គីឡូម៉ែត្រក្នុង១ម៉ោង និងខ្យល់បក់រហូតដល់២៤០គីឡូម៉ែត្រក្នុង១ម៉ោង បានបោកបក់មកលើតំបន់ Catanduanes ក្នុងតំបន់ Bicol នៃ កោះ Luzon ប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃសៅរ៍ ។
នៅវេលាម៉ោង៨ យប់ព្រឹត្តិបត្រម៉ោងក្នុងស្រុក ការិយាល័យអាកាសធាតុរដ្ឋ បានឲ្យដឹងថា ព្យុះ Man-yi “បន្តគំរាមកំហែងដល់ស្ថានភាពមហន្តរាយ និងគំរាមកំហែង ដល់អាយុជីវិតសម្រាប់ ដែលនៅតំបន់ Bicol ភាគឦសាន” ។ វានឹងបក់បោកទៅសមុទ្រចិនខាងត្បូងនៅយប់ថ្ងៃអាទិត្យ ឬព្រឹកថ្ងៃចន្ទ ។
ការិយាល័យខាងលើបានព្រមានថា “មានហានិភ័យខ្ពស់នៃការកើនឡើង នៃព្យុះដែលគំរាមកំហែងដល់អាយុជីវិត ជាមួយនឹងកម្ពស់ខ្ពស់បំផុតលើសពី៣ម៉ែត្រ ក្នុងរយៈពេល៤៨ម៉ោងលើតំបន់ឆ្នេរ ដែលមានទំនាប ឬប៉ះពាល់” នៅទីក្រុងម៉ានីល ភាគកណ្តាលនៃកោះ Luzon និងតំបន់ដទៃទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា