ព័ត៌មានអន្តរជាតិ

ពិធីបញ្ចាំងជាលើកដំបូង នៃភាពយន្តឯកសារផលិត ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែង ដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់ នៃផេកបណ្តាញ ទំនាក់ទំនងសង្គម ជាភាសា Quechua បានប្រារព្ធធ្វើឡើង នៅរដ្ឋធានីប្រទេសប៉េរូ

ថ្ងៃទី ១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ពិធីបញ្ចាំងជាលើកដំបូង នៃភាពយន្តឯកសារផលិត ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើង នៅទីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាដោយបានលើកឡើងថា ពីឆ្នាំទៅមិញមក ពិព័រណ៌« ដំណើរឆ្លងកាត់អរិយធម៌ » ដែលតាំងបង្ហាញក្នុងពិភពលោក បានមកដល់ប្រទេសប៉េរូ ហើយទទួលបានការស្វាគមន៍ដ៏កក់ក្តៅ ពីប្រជាជនប៉េរូ ។ ពេលថ្មីៗនេះ ស្ថាប័នវិទ្យុនិងទូរទស្សន៍ ប្រទេសទាំងពីរ នឹងធ្វើពិធីបញ្ចាំងជាលើកដំបូង នៃភាពយន្តឯកសារផលិត ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» នៅប៉េរូ ជឿជាក់ថានេះនឹងជួយឱ្យមិត្តប៉េរូយល់ដឹងកាន់តែស៊ីជម្រៅចំពោះប្រទេសចិន។

លោក Shen Haixiong បានបន្តថា បណ្តាញទូរទស្សន៍អន្តរជាតិ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផេកបណ្តាញ ទំនាក់ទំនងសង្គម ជាភាសា Quechua ។ សង្ឃឹមតាមរយៈផេកនេះ បង្ហាញជូនព័ត៌មាន អំពីការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមរបស់ពិភពលោក និងប្រទេសចិន ចំពោះអ្នកប្រើភាសា Quechua បង្ហាញភាពទាក់ទាញ នៃវប្បធម៌ប្រពៃណីនិងវប្បធម៌សម័យទំនើប ដើម្បីបើកបង្អួចយល់ដឹង ពីប្រទេសចិន និងពិភពលោកមួយសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ៕

To Top