ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង អំពាវនាវឱ្យមានកំណែទម្រង់ IMF, WB, WTO និងលើកកម្ពស់តំណាង សកលលោកខាងត្បូង

Xinhua

រីយ៉ូ៖ វាមានសារៈសំខាន់ណាស់ក្នុងការជំរុញ ទៅមុខជាមួយនឹងកំណែទម្រង់ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB)និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង ដើម្បីបង្កើនតំណាង និងសំឡេង នៃសកលខាងត្បូង  Global South។

នេះជាការអំពាវនាវរបស់ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលបានឲ្យដឹង នៅក្នុងអត្ថបទ ដែលបានចុះ ហត្ថលេខាថ្ងៃអាទិត្យនេះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល Folha de S. Paulo ។

អត្ថបទដែលមានចំណងជើងថា “មិត្តភាពលាត សន្ធឹងលើមហាសមុទ្រដ៏ធំ ការធ្វើដំណើរឆ្ពោះ ទៅកាន់អនាគត ចែករំលែកដ៏ភ្លឺស្វាង” ត្រូវបានចេញផ្សាយ ខណៈដែលលោក ស៊ី ជីនពីង កំពុងធ្វើដំណើរ ទៅកាន់ប្រទេសប្រេស៊ីល សម្រាប់កិច្ចប្រជុំកំពូល G20 លើកទី១៩ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top