ព័ត៌មានអន្តរជាតិ

ចិន គ្រោងនឹងបំពាក់រ៉ូបូត មានរូបរាងជាមនុស្ស ក្នុងបេសកកម្ម Chang’e 8​នៅឆ្នាំ២០២៨

Credit: CNSA/CLEP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Space.com បានសរសេរថា បេសកកម្មរបស់ចិន ដើម្បីសាកល្បងបច្ចេកវិទ្យា ធនធាននៅប៉ូលខាងត្បូង របស់ព្រះច័ន្ទកំពុងមានរូបរាងកាន់តែខ្លាំងក្លា ជាពិសេសថែមទាំងអាចរួមបញ្ចូល ទម្រង់រ៉ូបូតដែលមាន រូបរាងជាមនុស្សផងដែរ។

លោក Wang Qiong ប្រធានផ្នែកឌីសាញ នៃបេសកកម្ម Chang’e 8 នាពេលថ្មីៗនេះ បានបង្ហាញការអាប់ដេតអំពីគម្រោងនៅទីក្រុងប៉េកាំង នេះបើយោងតាមការបង្ហោះនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដែលគាត់បានបញ្ជាក់ថាបេសកកម្មនេះ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៨ ហើយនឹងមានបំណងចុះចតនៅជិតប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។

តាមប្រភពដដែលនៅទីនោះ ចិននឹង ធ្វើការសាកល្បងបច្ចេកវិជ្ជាប្រើប្រាស់ធនធាន នៅក្នុងទីតាំងសក្តានុពលដោយប្រើបច្ចេកទេសបោះពុម្ព 3D ដើម្បីបង្កើតឥដ្ឋហើយនិងអនុវត្តការ ពិសោធន៍ប្រព័ន្ធអេកូដែលអាចប្រតិបត្តិការនៅលើដីផងដែរ ។

ការបង្ហោះថ្មីបង្ហាញពីស្លាយដែលរៀបរាប់លម្អិតអំពីយានអវកាស Chang’e 8 ដែលនឹងធ្វើបេសកកម្ម យានចុះចតជើងបួន ដែលកើតចេញពីការចុះចតតាមច័ន្ទគតិដោយយាន Chang’e ដែលទទួលបានជោគជ័យពីមុន របស់ប្រទេសចិន នឹងផ្ទុកនូវឧបករណ៍វិទ្យាសាស្ត្រជាច្រើន រួមទាំងកាមេរ៉ា តេឡេស្កុប និងឧបករណ៍វាស់ស្ទង់រញ្ជួយដីផងដែរ។

គួរឲ្យដឹងដែរថាបេសកកម្ម​របស់ Chang e ​រួម​បញ្ចូល​ទាំង​ការ​ថត​ រូប​ស្តេរ៉េអូស្កូប​នៃ​ផ្ទៃ​ព្រះច័ន្ទ​ដោយ​ធ្វើ​ការ​វិភាគ
គីមីវិទ្យានៃផ្ទៃ និងបច្ចេកវិទ្យាសាកល្បង ដែលអាចប្រើក្នុងការពង្រីក កម្មវិធីអវកាសជាតិរបស់ចិនទៅកាន់ឋានព្រះច័ន្ទ៕

ប្រែសម្រួល៖ស៊ុនលី

To Top