ព័ត៌មានជាតិ

កម្ពុជា-ហុងគ្រី ចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួនពីរ

ភ្នំពេញ៖ បន្ទាប់ពីជួបជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួនពីរ ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទឹកដីខេត្តសៀមរាប នារសៀលថ្ងៃទី១៨ វិច្ឆិកានេះ ។

ឯកសារសំខាន់ៗទាំងពីរ ដេលត្រូវបានចុះហត្ថលេខារួមមាន៖
១.ពិធីចុះហត្ថលេខាគាំទ្រ (Co-Sponsor) ធម្មនុញ្ញសន្តិភាពសកល ដោយ ប្រតិភូរដ្ឋសភាហុងគ្រី ។
២.ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (IPTP) និងរដ្ឋសភាហុងគ្រី ៕

To Top