សេអ៊ូល៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា សហរដ្ឋអាមេរិក និង ប្រទេសលោកខាងលិច កំពុងប្រើប្រាស់យោធា អ៊ុយក្រែន ជា “កងទ័ពដ៏រន្ធត់” ដើម្បីប្រយុទ្ធជាមួយនឹងរុស្ស៊ី និងជាប្រថុយនឹងការបង្កជម្លោះជាសកល ។
ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានចោទ ប្រកាន់ប្រទេសកូរ៉េខាងជើងថា បានបញ្ជូនយោធាជាង ១០.០០០នាក់ ដើម្បីជួយដល់រុស្ស៊ី ប្រយុទ្ធជាមួយនឹងអ៊ុយក្រែន ដោយអ្នកជំនាញលើកឡើងថា លោក គីម ចង់បានបច្ចេកវិទ្យា ទំនើបរបស់ក្រុងម៉ូស្គូ បូករួមទាំងបទពិសោធន៍ប្រយុទ្ធ សម្រាប់កងទ័ពរបស់គាត់ជាថ្នូរនឹងការតបស្នងមកវិញ ។
ក្រុងព្យុងយ៉ាងបានបដិសេធ ចំពោះការដាក់ពង្រាយនេះ ហើយលោក គីម មិនបានលើកឡើងអំពីរឿងនេះ នៅក្នុងសុន្ទរកថាទៅកាន់មេបញ្ជាការ កងវរសេនាតូច ដែលដឹកនាំដោយទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េខាងត្បូងនោះទេ ។
លោក គីំម បានលើកឡើងថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច កំពុងប្រើប្រាស់ជម្លោះនៅអ៊ុយក្រែន ដើម្បី “ពង្រីកវិសាលភាពនៃអន្តរាគមន៍យោធា របស់ពួកគេជាសកល” ។
គាត់បានលើកឡើងថា ពួកគេក៏កំពុងព្យាយាម “បង្កើនបទពិសោធន៍ ប្រយុទ្ធរបស់ពួកគេ ដោយអ៊ុយក្រែនត្រូវ បានប្រើប្រាស់ជាទាហានដ៏រន្ធត់” ប្រឆាំងនឹងរុស្ស៊ី ។
លោកបានបញ្ជាក់ថា “ការបន្តជំនួយយោធា របស់ក្រុងវ៉ាស៊ីនតោន ដល់អ៊ុយក្រែន ធ្វើឱ្យមានការព្រួយបារម្ភ អំពីសង្គ្រាមលោកលើកទី៣” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា