បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ អាល្លឺម៉ង់ លោក Boris Pistorius បានប្រកាសថា ប្រទេសអាល្លឺម៉ង់ គ្រោងនឹងប្រគល់យន្តហោះគ្មានមនុស្សបើក kamikaze ដែលបញ្ជាក់និងគ្រប់គ្រង ដោយបច្ចេកវិទ្យា AI ចំនួន៤,០០០ គ្រឿងទៅកាន់ ប្រទេសអ៊ុយក្រែន ។
ប្រភពដដែលបានឲ្យដឹងទៀតថា យន្តហោះគ្មានមនុស្សបើក ដែលត្រូវបានគេ ដាក់ឈ្មោះថា ‘mini-Taurus’ ទាំងនោះក្នុងន័យសំដៅ លើកាំជ្រួចរយៈចម្ងាយឆ្ងាយ របស់ទីក្រុងប៊ែរឡាំង ត្រូវបានគេជឿជាក់ថា មានភាពស៊ាំទៅនឹងប្រព័ន្ធរាំងស្ទះ និងវិធានការបិទខ្ទប់ តាមបែបបច្ចេកវិទ្យាផ្សេងទៀត។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ មួយក្នុងទីក្រុង Schrobenhausen ទីក្រុង Bavaria លោក Pistorius បាននិយាយថា អាវុធអាចដាក់ការការពារយន្តហោះ គ្មានមនុស្សបើកអេឡិចត្រូនិចរបស់សត្រូវហើយគ្រាន់តែ ហោះហើរជុំវិញ វាដូចដែលធ្លាប់ បានដកស្រង់ព័ត៌មានដោយកាសែត Die Weltនាពេលកន្លងមក ។
លោកបានបន្ថែមថា យន្តហោះគ្មានមនុស្សបើកអាចធ្វើដំណើរដល់ចម្ងាយ ៣០ ឬ ៤០ គីឡូម៉ែត្រ ចូលទៅក្នុងតំបន់ព្រំដែន ហើយបន្ទាប់មកវាយប្រហារប៉ុស្តិ៍បញ្ជាការ មជ្ឈមណ្ឌលដឹកជញ្ជូន និងរបស់ផ្សេងទៀតហើយអាល្លឺំម៉ង់បានហៅពួកវាថាជា ទ្រព្យសម្បត្តិបន្ថែមដ៏សំខាន់សម្រាប់កងកម្លាំងអ៊ុយក្រែន។
ដោយឡែកកាសែត Bild បានរាយការណ៍ កាលពីថ្ងៃចន្ទថាក្រុមហ៊ុន Helsing បានចុះហត្ថលេខាលើកិច្ចសន្យា សម្រាប់ការចែកចាយ យន្តហោះគ្មានមនុស្សបើក HX-2 Karma ជាមួយក្រសួងការពារជាតិអ៊ុយក្រែន រួចរាល់ហើយតាំង តែពីខែកញ្ញាជាមួយ នឹងគម្រោងនេះត្រូវបាន ផ្តល់ហិរញ្ញប្បទាន ដោយរដ្ឋាភិបាលសហព័ន្ធ របស់ប្រទេសអាល្លឺម៉ង់៕
ប្រែសម្រួល៖ស៊ុនលី