ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងចូលរួមជាប្រចាំ ក្នុងសមយុទ្ធរួមជា មួយអូស្ត្រាលី និងអាមេរិក

kyodo

តូក្យូ ៖ ប្រទេសជប៉ុន បានយល់ព្រមថា កងកម្លាំងស្វ័យការពារដីគោក របស់ខ្លួន នឹងចូលរួមជាទៀង ទាត់នៅក្នុងសមយុទ្ធរួម ប្រចាំឆ្នាំនៅក្នុងប្រទេស អូស្ត្រាលីផងដែរ ដែលមានការចូល រួមពីសហរដ្ឋអាមេរិក នៅមុនការចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅឆ្នាំក្រោយ។

ក្នុងជំនួបរបស់ពួកគេ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani និងសមភាគីអូស្ត្រាលីលោក Richard Marles និងសហរដ្ឋអាមេរិកលោក Lloyd Austin បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការ ធ្វើឱ្យកាន់តែស៊ីជម្រៅ ភាពជាដៃគូរបស់ពួកគេ ខណៈដែលបញ្ជាក់ថាពួកគេនឹងបង្កើតស្ថាប័នពិគ្រោះយោបល់ត្រីភាគីថ្មីមួយ។

បន្ទាប់ពីការជួបជុំដែលរៀបចំដោយ លោក Marles ក្នុងទីក្រុងដាវីន ប្រមុខការពារជាតិទាំងបីបានធ្វើសន្និសិទ កាសែតរួមគ្នាមួយដោយ បង្ហាញពីការព្រួយបារម្ភ អំពីបរិយាកាសសន្តិសុខ ក្នុងតំបន់កាន់តែធ្ងន់ធ្ងរ ដោយរដ្ឋធានីនៃដែនដី ភាគខាងជើងនៃប្រទេសអូស្ត្រាលី ត្រូវបានគេស្គាល់ថាជាទីក្រុងយោធភូមិ។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Marles បានលើកឡើងថា ការចូលរួមជាទៀងទាត់នៃអង្គភាពដែនសមុទ្ររបស់ GSDF ដែលទទួលខុសត្រូវក្នុង ការអនុវត្តប្រតិបត្តិការ amphibious នឹងជួយជំរុញអន្តរប្រតិបត្តិការ ក្នុងចំណោមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របសទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានហៅចំណាត់ការនេះថាជា “សេចក្តីថ្លែងការណ៍ដ៏សំខាន់មួយ ចំពោះតំបន់ និងទៅកាន់ពិភពលោក អំពីការប្តេជ្ញាចិត្ត ដែលប្រទេសទាំងបីរបស់យើងមានក្នុងការធ្វើការជាមួយគ្នា” ។ លោក Austin ដែលនឹងចាកចេញពីមុខតំណែងនៅដើមឆ្នាំក្រោយនេះ ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកសង្ឃឹមថា កងម៉ារីនរបស់ខ្លួន ដែលឈរជើងនៅទីក្រុងដាវីន នឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន បន្ទាប់ពី GSDF ចាប់ផ្តើមចូលរួមក្នុង សមយុទ្ធរួមគ្នានៅឆ្នាំ២០២៥៕
ប្រែសម្រួល ឈូក បូរ៉ា

To Top