ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញទៅដល់ទីក្រុង Rio de Janeiro (រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូល ក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ទីក្រុង Rio de Janeiro តាមយន្តហោះពិសេស ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 លើកទី១៩ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសប្រេស៊ីល តបតាមការអញ្ជើញរបស់ លោក Lula ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ។
លោក Xi Jinping បានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរ នៅអាកាសយានដ្ឋាន ដោយថ្លែងអំណរគុណយ៉ាងស្មោះ និងជូនពរដ៏ល្អបវរចំពោះរដ្ឋាភិបាល និងប្រជាជនប្រេស៊ីល ។

លោក Xi Jinping បានថ្លែងថា ឆ្នាំនេះ ប្រទេសទាំងពីរបានអបអរសាទរ ខួប៥០ឆ្នាំនៃការបង្កើតទំនាក់ ទំនងការទូតយ៉ាង អធិកអធម ខ្ញុំទន្ទឹងរង់ ចាំធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាង ស៊ីជម្រៅជាមួយលោកប្រធានាធិបតី Lula ស្តីពីការពង្រឹងទំនាក់ ទំនងចិន-ប្រេស៊ីល ពង្រឹងការតភ្ជាប់ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ព្រមទាំងបញ្ហា អន្តរជាតិ និង តំបន់ដែលយកចិត្តទុកដាក់រួម ។ ជឿជាក់ថា ដំណើរទស្សន កិច្ចលើកនេះ នឹងពង្រឹងបន្ថែមទៀត នូវការកសាងទំនុកចិត្តគ្នា ទៅវិញទៅមក ជាយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ លើវិស័យផ្សេងៗ និងជំរុញទំនាក់ទំនងចិន-ប្រេស៊ីលឱ្យចាប់ដំណើរការ “៥០ ឆ្នាំមាស” បន្ទាប់ ។ ខ្ញុំក៏ទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៩ និងធ្វើការជាមួយគ្រប់ភាគីដើម្បីពិភាក្សាអំពីផែនការសំខាន់ៗ ស្វែងរកការអភិវឌ្ឍ រួមគ្នាផ្តូចផ្តើមគំនិតអំពីពហុភាវូបនីយកម្មពិភពលោក និងសកលភាវូបនីយកម្ម សេដ្ឋកិច្ចដែលស្មើភាព និងមានសណ្តាប់ធ្នាប់ ព្រមទាំងផ្តល់ផល ប្រយោជន៍ទូទៅ និងប្រគបដោយបរិយបន្ន ដើម្បីជំរុញG20 ឱ្យបន្តដើរតួនាទីកាន់តែធំ ៕

To Top