ព័ត៌មានជាតិ

រដ្ឋសភា កំពុងបើកសម័យប្រជុំពេញអង្គ ពិនិត្យសំណើសុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ចំពោះលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួង ការបរទេសជាថ្មី

ភ្នំពេញ ៖ ដូចជាការគ្រោងទុក នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ រដ្ឋសភា បានបើកសម័យប្រជុំ ពេញអង្គពិនិត្យ សំណើ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសជាថ្មី និងលោកសុខ ចិន្ថាសោភា ជាឧបនាយករដ្ឋមន្ត្រី ។
សម័យប្រជុំពេញអង្គនាព្រឹកនេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសមាជិការ រដ្ឋសភាចំនួន១១២រូប។

របៀបវារៈក្នុងសម័យប្រជុំមាន ៖
១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិ ត្តលើការកែសម្រួល និងតែងតាំងបំពេញ បន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ រូប ៖
លោកប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។
លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី ។

២-ការពិភាក្សា និងអនុម័តលើយោបល់ ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម ។

៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្លាំ
២០២៣ ។

៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ​ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕

To Top