ព័ត៌មានអន្តរជាតិ

សមាជិកណាតូ ប្រទេសតួគី និយាយថា រុស្សីមានសិទ្ធ ក្នុងការការពារខ្លួន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បាននិយាយថា លោកខាងលិចគួរ តែយកចិត្តទុកដាក់ ចំពោះគោលលទ្ធិនុយក្លេអ៊ែរ ដែលបានធ្វើបច្ចុប្បន្នភាព របស់រុស្ស៊ី ដែលឆ្លុះបញ្ចាំង ពីសិទ្ធិ និងសមត្ថភាព របស់ទីក្រុងមូស្គូ ក្នុងការការពារខ្លួន ពីការគំរាមកំហែង។

ទីក្រុងមូស្គូបានបង្ហាញពីការ ផ្លាស់ប្តូរដែលបានស្នើឡើង ចំពោះការរារាំងយុទ្ធសាស្ត្រ របស់ខ្លួននៅក្នុងខែកញ្ញា ខណៈដែលអ៊ុយក្រែន នៅតែកំពុងទាមទារឱ្យមានការអនុញ្ញាត ឱ្យប្រើប្រាស់អាវុធ របស់លោកខាងលិច សម្រាប់ការវាយប្រហារ រយៈចម្ងាយឆ្ងាយ ចូលទៅក្នុងទឹកដីរុស្ស៊ី។

គោលលទ្ធិថ្មីនេះត្រូវបានអនុម័ត ជាផ្លូវការ នៅថ្ងៃអង្គារពោល គឺប៉ុន្មានម៉ោងបន្ទាប់ពីមីស៊ីល ដែលផ្គត់ផ្គង់ដោយ សហរដ្ឋអាមេរិក របស់អ៊ុយក្រែន ត្រូវបានគេប្រើប្រាស់ ដើម្បីតម្រង់គោលដៅ ក្នុងតំបន់ Bryansk ។

លោក Erdogan បាននិយាយកាលពីថ្ងៃអង្គារ ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro ថា៖ខ្ញុំគិតថាសេចក្តីថ្លែងការណ៍ របស់រុស្ស៊ីនេះគឺជាវិធានការសំខាន់មួយ ដើម្បីឆ្លើយតបទៅនឹងជំហរ ដែលបានធ្វើឡើងប្រឆាំងនឹងខ្លួនហើយក៏ជា ទាក់ទងនឹងការប្រើប្រាស់ អាវុធធម្មតាផងដែរ។

មេដឹកនាំប្រទេសតួគីរូបនេះ បាននិយាយទៀតថា៖ ប្រទេសណាតូមានសិទ្ធិដូចគ្នា ក្នុងការការពារខ្លួន ប៉ុន្តែចាំបាច់ត្រូវចាំថា មិនមានការរំជើបរំជួល ចំពោះសង្រ្គាមដែលពាក់ព័ន្ធ នឹងអាវុធនុយក្លេអ៊ែរជាដាច់ខាត៕

ប្រែសម្រួល៖ស៊ុនលី

To Top