ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអនុញ្ញាតឱ្យលោក តាកាហាស៊ី ហ្វូមីអាគី(TAKAHASHI FUMIAKI ) ប្រធានសមាគមជប៉ុន-កម្ពុជា និងប្រតិភូចូលជួបសម្តែងការគួរសម។
លោកតាកាហាស៊ី ហ្វូមីអាគី បានដឹកនាំអ្នកវិនិយោគខ្នាតតូចជប៉ុនជាង ២០នាក់ ដើម្បីស្វែងរកឱកាសធ្វើជំនួញនៅកម្ពុជា ។
នៅក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៩ វិច្ឆិកា ម្សិលមិញ បណ្តាក្រុមហ៊ុនជប៉ុនទាំងនោះ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ លើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា៕