ព័ត៌មានអន្តរជាតិ

ហ្វីលីពីន បញ្ជាក់ថា មានអ្នកស្លាប់ចំនួន៩នាក់ ដោយសារព្យុះទីហ្វុង Man-yi

AFP

ម៉ានីល៖ ក្រសួងការពារជាតិហ្វីលីពីន បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងឈ្មោះថា Man-yi ដែលបានបោកបក់ មកលើប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍មកនេះ បានកើនឡើងដល់៩នាក់ហើយ ។

លោក Ariel Nepomuceno  ប្រធានការិយាល័យរដ្ឋបាល ការពារជនស៊ីវិល បានលើកឡើងថា ចំនួនអ្នកស្លាប់អាចកើន ឡើងខ្ពស់ជាងនេះ ប្រសិនបើមិនមែនសម្រាប់ការ ដាក់ចេញដោយបង្ខំរបស់រដ្ឋាភិបាល ក្នុងការជម្លៀសអ្នកភូមិ នៅក្នុងតំបន់ដែលងាយ រងគ្រោះដោយគ្រោះមហន្តរាយ នៅមុនពេលព្យុះ Man-yi វាយប្រហារមកលើដែនដីហ្វីលីពីន ។

លោក Nepomuceno បានកត់សម្គាល់ថា ខេត្ត Catanduanes ដែលជាខេត្តដែនកោះមួយនៅក្នុងតំបន់ Bicol នៅភាគអាគ្នេយ៍នៃទីក្រុងម៉ានីល ត្រូវបានវាយប្រហារ យ៉ាងខ្លាំងដោយព្យុះទីហ្វុង Man-yដែលមានផ្ទះប្រហែល ៤.០០០ខ្នងត្រូវបានខូចខាត ក្នុងនោះ៥០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ។

លោកបានបញ្ជាក់ថា “ព្យុះទីហ្វុង Man-yi មានកម្ពស់ខ្ពស់នៅពេលវាបោកបក់ មកលើភូមិនានានៅក្នុងតំបន់ Catanduanes” ។

ព្យុះ Man-yi គឺជាព្យុះស៊ីក្លូនត្រូពិកទី១៦ ដែលបានវាយប្រហារ មកលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ ។ នៅមុនពេលព្យុះ Man-yi ព្យុះស៊ីក្លូនចំនួន៥បានបោកបក់ចូល ក្នុងទឹកដីនៃប្រទេសហ្វីលីពីន នៅចន្លោះខែតុលាដល់ដើមខែវិច្ឆិកា ។

ខ្យល់ព្យុះស៊ីក្លូនបានបោកបក់បង្កឲ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បង្កជាគ្រោះទឹកជំនន់ និងគ្រោះបាក់ដី បង្កការបំផ្លិចបំផ្លាញនៅ ទូទាំងកោះ Luzon និងផ្នែកផ្សេងទៀត នៃប្រជុំកោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top