ព័ត៌មានអន្តរជាតិ

លោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ

AFP

បរទេស៖ លោក Donald Trump បានតែងតាំងមហាសេដ្ឋីជាវិនិយោគិន គឺលោក Scott Bessent ជារដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បន្ទាប់ពីមហាសេដ្ឋីរូបនេះបានផ្តល់ដំបូន្មាន ផ្នែកសេដ្ឋកិច្ចជាច្រើនដល់លោក។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានប្រកាសនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី ២២ ខែវិច្ឆិកាថា ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការតែងតាំងលោក Scott Bessent ជារដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកទី ៧៩។ លោក Bessent គឺជាអ្នកវិនិយោគឈានមុខគេ មួយរូបរបស់ពិភពលោក ក៏ដូចជាអ្នកយុទ្ធសាស្រ្តភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលមានការគោរពខ្ពស់” ។

លោក Trump បានជ្រើសរើស លោក Bessent បន្ទាប់ពីការពិចារណាជាច្រើនថ្ងៃ។ យោងតាមសារព័ត៌មាន ​​Reuters លោក Bessent អាយុ ៦២ ឆ្នាំ បានស្ថិតនៅរមណីយដ្ឋាន Mar-a-Lago របស់លោក Trump ដើម្បីផ្តល់ដំបូន្មានផ្នែកសេដ្ឋកិច្ចជាច្រើន ដល់ប្រធានាធិបតីអាមេរិកដែលជាប់ឆ្នោតរូបនេះ។

រដ្ឋមន្ត្រីរតនាគារគឺជា មុខតំណែងដ៏សំខាន់មួយ នៅក្នុងគណៈរដ្ឋមន្ត្រីសហរដ្ឋអាមេរិក ដោយផ្តល់ដំបូន្មានដល់ ប្រធានាធិបតីអំពីបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងគោលនយោបាយពន្ធ និងថវិកា។ សារព័ត៌មាន Wall Street បានកំពុងឃ្លាំមើលយ៉ាងដិតដល់ នូវបេក្ខភាពរបស់លោក Trump ជាពិសេសនៅពេលដែលគាត់សម្លឹង មើលការកែទម្រង់ពាណិជ្ជកម្មសកលតាមរយៈពន្ធគយ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top