ព័ត៌មានអន្តរជាតិ

លោក Trump ព្រមានវាយប្រហារក្រុមហាម៉ាស ឲ្យវេទនាខ្លាំងប្រសិនបើ មិនព្រមដោះលែងចំណាប់ខ្មាំង

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានព្រមានថានឹងបង្កើតឲ្យមានភាពវេទនា យ៉ាងខ្លាំងមួយសម្រាប់ក្រុមហាម៉ាស ប្រសិនបើក្រុមហាម៉ាសមិនដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែលដែល នៅសេសសល់មុនពេលគាត់ចូលកាន់តំណែង។

ប្រភពដដែលបានសរសេរទៀតថាលោក Trump បាន​ដាក់​សម្ពាធ​ទាំង​អ៊ីស្រាអែល និង​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីន ​ឲ្យ​បញ្ចប់​ជម្លោះ​របស់ពួកគេ​ មុនពេល​លោក​ចូលកាន់តំណែង។

រំលឹកដែរថាក្រុមសកម្មប្រយុទ្ធហាម៉ាស បានចាប់ចំណាប់ខ្មាំងជាង ២៥០នាក់ ក្នុងអំឡុងពេលវាយលុករបស់ពួកគេ លើអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន។

ខណៈពេលដែលមនុស្ស១០៥នាក់ ត្រូវបានដោះលែងក្នុងអំឡុងពេល បទឈប់បាញ់រយៈពេលខ្លីមួយខែបន្ទាប់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះនៅឆ្នាំនេះ ប្រហែល១០០នាក់ទៀត ត្រូវបានគេជឿថា នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ដោយក្រុមហាម៉ាសបានចងការដោះលែង របស់ពួកគេទៅនឹងការដកខ្លួនរបស់អ៊ីស្រាអែល ចេញពីក្រុមដែលជាលក្ខខណ្ឌបដិសេធ ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ។

ប្រធានាធិបតី ដែលត្រៀមនឹងចូលមកតំណែងរូបនេះ បានពោលបែបនះថា៖ ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបាន ដោះលែងមុនថ្ងៃទី២០ខែមករា ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទដែលលោក ទទួលតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទេនោះ លោកនឹងបង្កើតឲ្យមានជាផលលំបាកមួយ ដែលត្រូវរៀបចំឡើងនៅមជ្ឈិមបូព៌ា សម្រាប់ក្រុមហាម៉ាសពីព្រោះថា ពួកគេបានប្រព្រឹត្តអំពើឃោរឃៅប្រឆាំង នឹងមនុស្សជាតិ។

គួរឲ្យដឹងដែរថាលោក Trump បានសន្យាថា នឹងដោះស្រាយវិបត្តិជាសកលជាច្រើន នៅពេលគាត់ត្រឡប់ទៅសេតវិមាន ជាពិសេសជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ខណៈពេលដែលគាត់បានផ្តល់ ភាពជាក់លាក់មួយចំនួនអំពីរបៀបដែលគាត់នឹងធ្វើនេះ គាត់ពីមុនបានបង្ខំមហាអំណាចបរទេស ទៅកាន់តុចរចាជាមួយនឹង ការគំរាមកំហែងនៃអំពើហិង្សា ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថែមទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top