ព័ត៌មានអន្តរជាតិ

ការគម្រាមកំហែង ដោយភេវរកម្ម កំពុងមានការកើនឡើង នៅក្នុងប្រទេសរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារជាតិសន្តិសុខ សហព័ន្ធរុស្ស៊ីហៅកាត់ថាFSBបានបង្ហើបថា ប្រទេសនេះកំពុងប្រឈមមុខ នឹង ការគំរាមកំហែង កាន់តែខ្លាំងឡើងនៃអំពើភេរវកម្ម ដោយភ្ជាប់ពីគ្រោះថ្នាក់ទៅនឹង សកម្មភាពរបស់លោកខាងលិចផងដែរ។

លោក Aleksandr Bortnikov ដែលជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងអំពើភេរវកម្ម (NAK) របស់រុស្ស៊ីបាន ធ្វើការ កត់សម្គាល់កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេល កិច្ចប្រជុំបន្ថែម មួយបានកោះប្រជុំ ដើម្បីវាយតម្លៃការងារ នៃសេវាកម្មសន្តិសុខ របស់ប្រទេសនៅឆ្នាំនេះ។

លោក Bortnikov បាននិយាយថា ការគំរាមកំហែងកាន់តែខ្លាំងឡើង នៃអំពើភេរវកម្មភាគច្រើនកើតចេញពីជម្លោះអ៊ុយក្រែន និង ការគាំទ្រសម្ភារៈដែលមិនធ្លាប់មាន ពីមុនមកសម្រាប់របបទីក្រុងគៀវ ដែលរៀបចំដោយក្រុមលោកខាងលិច។

លើសពីនេះ អង្គការភេរវករអន្តរជាតិ បាននឹងកំពុងបង្កើតបណ្តាញ ភេរវករក្នុងចំណោម ពលករចំណាកស្រុក ដោយព្យាយាមចូលរួមជាមួយយុវជន រួមទាំង សិស្សសាលា និងសិស្ស ក្នុងសកម្មភាពឧក្រិដ្ឋកម្ម ដោយមិនបញ្ចេញ ឈ្មោះក្រុមជាក់លាក់ណាមួយឡើយ។

គួរឲ្យដឹងដែរថាកាលពី​ទៅ ទីភ្នាក់ងារសន្តិសុខជាតិ​រុស្ស៊ី ​បាន​បំផ្លាញ​ផែនការ​ភេរវជន​ប្រមាណ ១៩០ ករណី ដោយ​មាន​ជន​សង្ស័យ​ជាង ១៧០០ នាក់ ត្រូវ​បាន​ឃុំខ្លួន។ លោក Bortnikov បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​ភេរវករ ៣៨ នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ការ​អនុវត្ត​ច្បាប់ហើយ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​បាន​រឹបអូស​អាវុធ​ខុស​ច្បាប់​ជាង ១០ ម៉ឺន​ដើម និង​គ្រឿង​ផ្ទុះ​ជាង ៥.៥០០ ដើមទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top