តៃប៉ិ ៖ អភិបាលក្រុង របស់កោះតៃវ៉ាន់ បានប្រាប់ដល់មន្ត្រីចិនដែលកំពុងបំពេញទស្សនកិច្ចនៅថ្ងៃអង្គារនេះថា លោកសង្ឃឹម សម្រាប់សន្តិភាព និងចង់បានតិចតួច ចំពោះវត្តមាន ”កប៉ាល់ និងយន្តហោះ” នៅជុំវិញកោះដែននេះ ដោយបានលើកឡើង ថា ដែលជាការសន្ទនារវាងលោក ត្រាំ នោះ ។
ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រង តាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងមកក្បែរដែនកោះនេះស្ទើរតែរាល់ថ្ងៃ ហើយមានសកម្មភាពយោធាទ្រង់ទ្រាយធំថ្មីមួយកាលពីសប្តាហ៍មុន ។
ថ្លែងទៅកាន់វេទិកាទីក្រុងតៃប៉ិ-សៀងហៃ ប្រចាំឆ្នាំ ដែលមានអភិបាលរងក្រុងសៀងហៃ លោក Hua Yuan ចូលរួមនោះ អភិបាលក្រុងតៃប៉ិ លោក Chiang Wan-an បានប្រើភាសា បែបជាកំណាព្យដើម្បីលើកឡើងថា លោកបានជូនពរសន្តិភាព នៅទូទាំងច្រកសមុទ្រកោះតៃវ៉ាន់ ។
លោក Chiang បានលើកឡើងថា “ការសន្ទនាកាន់តែច្រើន និងការប្រឈមមុខដាក់គ្នា ក៏កាន់តែតិចជាងនេះដែរ ការដាក់ប្រេងរំអិលកាន់តែច្រើន គឺសម្រាប់ការស្វែងរកសន្តិភាព ហើយផ្លែទំពាំងបាយ ជូរវិញមិនសូវជាជូរនោះទេ ដែលសំដៅលើរឿងជម្លោះ ។ ឃើញមានពន្លឺកាន់តែច្រើនចេញ ពីទូកនេសាទសម្រាប់លម្អនាពេលថ្ងៃលិច សម្លេងស្រែករបស់កប៉ាល់ និងយន្តហោះក៏តិចជាងមុនដែរ” ។
លោកបានលើកឡើងទៀតថា “ខ្ញុំតែងតែពោលឡើងថា ពេលវេលាកាន់តែតានតឹង និងលំបាកនោះ យើងត្រូវការទំនាក់ ទំនងគ្នាកាន់តែច្រើន” ។
គេបានដឹងច្បាស់ថា ប្រទេសចិន បានបន្តបញ្ជូន យន្តហោះចម្បាំង និងនាវាចម្បាំងចូល ទៅក្នុងច្រកសមុទ្រ ទោះបីជាមានវេទិកា កើតឡើងក៏ដោយ ដោយក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ខ្លួនបានរកឃើញយន្តហោះយោធា ចំនួន១០គ្រឿង និងនាវាចម្បាំងចំនួន៧គ្រឿង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា