ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញបន្ថែមទៀត នៃការដោះស្រាយបញ្ហាដីធ្លី និងផ្ដល់ដីដល់ប្រជាជនឱ្យចំគោលដៅ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរដល់ការប្រមូលចំណូល និង បានជំរុញការយកចិត្តទុកដាក់ប្រមូលចំណូល អោយអស់លទ្ធភាពបន្ថែមទឿត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលថ្មីៗនេះបាន ប្រកាសអោយការចុះបញ្ជីសេដ្ឋកិច្ច ក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីថល ដែលនេះគឺកាន់តែផ្ដល់ភាពងាយស្រួល និងកក់ក្ដៅដល់បងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញឱ្យយកចិត្តទុកដាក់ សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានខ្លាំង។
ទន្ទឹមនឹងនេហ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះល្បឿន នៃការដោះស្រាយបញ្ហាដីធ្លី និងជំរុញបន្ថែមទៀតនៃដោះស្រាយបញ្ហាដីធ្លី និងការផ្ដល់ដីធ្លីដល់ប្រជាជនអោយចំគោលដៅ។
ក្នុងនោះដែរ សម្ដេចតេជោ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានរៀបចំគណកម្មាធិការ ដោះស្រាយក្រៅប្រព័ន្ធតុលាការផងដែរ ៕