ថ្ងៃទី ១៧ ខែធ្នូ ពិធីចាក់បញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារ « សំឡេងរបស់លោកអ្នក » ដែលបង្ហាញពីការអនុវត្ត កំណែទម្រង់ ការដោះស្រាយសំណូមពរ និងបណ្តឹងប្រជាពលរដ្ឋ ដោយទាន់ពេលវេលា របស់ទីក្រុងប៉េកាំង បានធ្វើឡើងនៅទីក្រុងប៉េកាំង ដែលជាសកម្មភាពមួយនៃ វេទិកាស្តីពីកំណែទម្រង់ការ ដោះស្រាយសំណូមពរនិងបណ្តឹង របស់ប្រជាពលរដ្ឋឱ្យទាន់ ពេលវេលានៃទីក្រុងប៉េកាំងឆ្នាំ២០២៤ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាដោយលើកឡើងថា ភាពយន្តឯកសារ « សំឡេងរបស់លោកអ្នក » ដែលផលិតយ៉ាងយកចិត្តទុកដាក់ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានឈរលើចក្ខុវិស័យអន្តរជាតិ បង្ហាញដោយរបៀបសកលភាវូបនីយកម្ម រៀបរាប់ពីរឿងរ៉ាវដ៏រស់រវើក ទាក់ចិត្ត នៃការអនុវត្តកំណែទម្រង់ ដើម្បីដោះស្រាយសំណូមពរ និងបណ្តឹងប្រជាពលរដ្ឋ ដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង ដែលបានរួមបញ្ចូលទាំងភាពស៊ីជម្រៅ នៃទ្រឹស្តី ភាពកក់ក្តៅនៃមនោសញ្ចេតនា និងការខិតខំប្រឹងប្រែង នៃការធ្វើការងារទៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់មហាជន ។
ភាពយន្តឯកសារ « សំឡេងរបស់លោកអ្នក » ផ្តោតលើបញ្ហាលក្ខណៈទូទៅ នៃការគ្រប់គ្រងទីក្រុងដែលមានទ្រង់ទ្រាយធំថ្នាក់ពិភពលោក រៀបរាប់ពីរឿងរ៉ាវទាំង៧ ដែលចាប់ផ្តើមពីពេល ដែលខ្សែទូរស័ព្ទទាន់ហេតុការណ៍លេខ 12345 នៃក្រុងប៉េកាំង ឆ្លើយតបនឹងបញ្ហារបស់អ្នកក្រុង តាមរយៈរូបភាពពិតៗ តួអង្គពិតៗ និងពិសោធន៍ពិតៗ បង្ហាញពីការលុះលាស់រីចម្រើន របស់អ្នកទទួលទូរស័ព្ទ បញ្ហាពិបាកក្នុងការចតឡាន យន្តការ ឱ្យពន្ទុករបស់អ្នកក្រុង ជាដើម៕