ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យសហភាពអឺរ៉ុប ពិចារណាឡើងវិញ នូវអាកប្បកិរិយា ចំពោះអាស៊ីខាងលិច

Xinhua

តេអេរ៉ង់ៈ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei  បានជំរុញ ឱ្យសហភាពអឺរ៉ុប ពិចារណាឡើងវិញ នូវអាកប្បកិរិយារបស់ខ្លួន ចំពោះតំបន់អាស៊ីខាងលិច នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ ខណៈពេលដែលមានប្រតិកម្ម ទៅនឹងការអំពាវនាវកាលពីថ្ងៃច័ន្ទ ដោយតំណាងជាន់ខ្ពស់ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Kaja Kallas សម្រាប់ “ការលុបបំបាត់ឥទ្ធិពលរុស្ស៊ី និងអ៊ីរ៉ង់ នាពេលអនាគតរបស់ស៊ីរី” ។

ដោយហៅការកត់សម្គាល់របស់លោកស្រី Kallas ថាជា “ការហួសចិត្តគួរឱ្យចាប់អារម្មណ៍” លោក Baghaei បានលើកឡើងថា “វាជាការប្រសើរជាងសម្រាប់អឺរ៉ុប ដើម្បីពិចារណាឡើងវិញនូវទម្ងន់ និងជំហររបស់ខ្លួននៅក្នុង និងអាកប្បកិរិយាឆ្ពោះទៅរកតំបន់អាស៊ីខាងលិច។

លោកបានលើកឡើងថា “ភេរវករ” ជាច្រើនដែលមានវត្តមាន នៅក្នុងប្រទេសស៊ីរី បានហូរចូលទៅក្នុងរដ្ឋអារ៉ាប់ ពីបណ្តាប្រទេសអ៊ឺរ៉ុប ជាច្រើន ដោយលោកបានបន្ថែមថា វត្តមានរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីគឺ “ជាមូលដ្ឋាន និងជាគោលការណ៍” ហើយការចាកចេញរបស់ខ្លួនក៏នឹងត្រូវបានអនុវត្ត “ប្រកបដោយការទទួលខុសត្រូវ” ។

ដោយថ្កោលទោសការវាយប្រហារកាន់តែខ្លាំង របស់អ៊ីស្រាអែលប្រឆាំងនឹងស៊ីរីបន្ទាប់ពីការបណ្តេញលោក បាសា អាល់អាសាដ ថាជា “ការរំលោភឯកតោ ភាគីយ៉ាងច្បាស់លាស់” នៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិលេខ ៣៥០ លោកបានជំរុញសហគមន៍អន្តរជាតិឱ្យបញ្ឈប់ “ឧក្រិដ្ឋកម្ម និងការឈ្លានពាន” របស់អ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top