ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង គូសបញ្ជាក់ពីតម្រូវការអភិវឌ្ឍន៍ ទំនាក់ទំនងទ្វេភាគី

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងសមភាគីកូរ៉េខាងត្បូងលោក Han Duck Soo ដែលជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសនេះ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធ ក្នុងគោលបំណងរក្សាភាពប្រសើរឡើង នៃទំនាក់ទំនងទ្វេភាគីទោះបីជាមានការចោទប្រកាន់ លើប្រធានាធិបតីក៏ដោយ។

លោក Ishiba និងលោក Han ដែលបានកាន់តួនាទីជា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង កាលពីចុងសប្តាហ៍ក៏បានអះអាងម្តងទៀត ក្នុងអំឡុងពេលហៅទូរស័ព្ទរបស់ពួកគេ អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ ត្រីភាគីជាមួយសហរដ្ឋអាមេរិក ក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង និងបញ្ហាផ្សេងៗទៀត នេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសជប៉ុន។

អ្នកទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរ រដ្ឋាភិបាលរបស់ពួកគេនឹងឆ្ពោះទៅមុខលើការរៀបចំកម្មវិធីផ្លាស់ប្តូរ និងគំនិតផ្តួចផ្តើមផ្សេងទៀត ដើម្បីប្រារព្ធខួបលើកទី៦០ នៅឆ្នាំក្រោយនៃការធ្វើឱ្យទំនាក់ទំនងការទូត មានលក្ខណៈធម្មតាឡើងវិញ។ ការសន្ទនានេះត្រូវបានធ្វើឡើង នៅពេលដែលអាជ្ញាធររបស់ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ត្រូវបានផ្អាក បន្ទាប់ពីសភាបានអនុម័តសំណើចោទប្រកាន់ ប្រឆាំងនឹងគាត់កាលពីថ្ងៃសៅរ៍បន្ទាប់ពី ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក នៅដើមខែនេះ។

ការព្រួយបារម្ភនៅតែបន្តកើតមាន ចំពោះផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង ដែលមានភាពប្រសើរឡើងយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោក Yoon និងលោក Ishiba គឹលោក ហ្វូមីអូ គីស៊ីដា ខណៈដែលពួកគេបានធ្វើការ ដើម្បីដោះស្រាយជម្លោះដ៏ជូរចត់ជុំវិញ សំណងក្នុងសម័យសង្គ្រាម និងបញ្ហាផ្សេងៗទៀត។ កិច្ចសហប្រតិបត្តិការត្រីភាគី ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ក៏ត្រូវបានពង្រឹងផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top