ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ាកាវ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោក Cen Haohui ដែលទើបស្បថ ចូលកាន់មុខតំណែង ជាអភិបាល នៃតំបន់រដ្ឋបាល ពិសេសម៉ាកាវ និងអ្នកទទួលខុសត្រូវ នៃស្ថាប័ន អភិបាលកិច្ច នីតិប្បញ្ញត្តិ និងយត្តិធម៌ នៃរដ្ឋបាលអាណត្តិថ្មី នៃតំបន់រដ្ឋបាល ពិសេសម៉ាកាវ ។
លោក Xi Jinping បានថ្លែងថា ជឿជាក់ថា លោក Cen Haohui មុខជានឹងអាចបំពេញ មុខតំណែងឱ្យបានល្អ ដែលរួមសាមគ្គីនិងដឹកនាំរដ្ឋបាលអាណត្តិថ្មីនិងមជ្ឈដ្ឋានសង្គមគ្រប់វិស័យ បន្តអនុវត្តគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដោយគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ រួមបញ្ចូលកាន់តែល្អ ក្នុងសភាពការណ៍ អភិវឌ្ឍនៃប្រទេសជាតិ ធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស និង តំបន់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកកាន់ តែច្រើនក្នុងការជំរុញ ឱ្យម៉ាកាវរីកចម្រើន កាន់តែល្អប្រសើរ ។ រដ្ឋាភិបាលមជ្ឈិមនឹងគាំទ្រ ពេញទំហឹងដល់ការអនុវត្តមុខ តំណែងរបស់លោ កអភិបាល Cen Haohui និងមន្ត្រីរដ្ឋបាលអាណត្តិថ្មី របស់ម៉ាកាវ។
លោក Cen Haohui បានថ្លែងអំណរគុណ ចំពោះការជឿទុកចិត្ត របស់លោកប្រធានរដ្ឋ Xi Jinping និងរដ្ឋាភិបាលមជ្ឈិម ។ លោកបានលើកឡើងថា ខ្ញុំនឹងដឹកនាំរដ្ឋបាលអាណត្តិថ្មី នៃតំបន់រដ្ឋបាល ពិសេសម៉ាកាវ ខិតខំតស៊ូឈានទៅមុខ ធ្វើកំណែទម្រង់ យ៉ាងមុតមាំ និងអង់អាចក្លាហាន សាមគ្គីគ្រប់មជ្ឈដ្ឋាន នៃសង្គង ដើម្បីចារទំព័រថ្មីនៃការ អនុវត្តដោយ ជោគជ័យនៃ ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ” នៅក្នុងម៉ាកាវ ៕